Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

បេឡាជាតិសន្តិសុខសង្គម អំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមរយៈការបង់ភាគទាន

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1038
បេឡាជាតិសន្តិសុខសង្គម អំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមរយៈការបង់ភាគទាន បេឡាជាតិសន្តិសុខសង្គម អំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមរយៈការបង់ភាគទាន

បន្ទាប់ពីបានកំណត់មុខសញ្ញាជនឆបោក បេឡាជាតិសន្តិសុខសង្គម បានជូនដំណឹងដល់សាធារណជន ពិសេសបងប្អូនដែលជាសមាជិក ប.ស.ស. ឱ្យបានដឹង អំពីករណីឆបោកទៅលើសមាជិក ប.ស.ស. តាមរយៈការបង់ភាគទាន ដោយជនឆបោកបានផ្ញើសារទៅសមាជិក ប.ស.ស. ដោយផ្ទាល់ និងបានបញ្ចុះបញ្ចូលឱ្យសមាជិក ប.ស.ស. បង់ប្រាក់មកគណនីធនាគាររបស់ខ្លួន។

ដើម្បីចៀសវាងខាតបង់ប្រាក់ ឬទ្រព្យសម្បត្តិផ្សេងៗ សាធារណជន ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ចំពោះការឆបោករបស់ក្រុមជនអណាមិកទាំងនេះ។

សូមបញ្ជាក់ថា សម្រាប់បងប្អូនសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ រាល់ពេលបង់ភាគទានមក ប.ស.ស. ត្រូវរកមើលពាក្យ “ប.ស.ស. បង់ភាគទានស្វ័យនិយោជន៍” ឬជាភាសាអង់គ្លេស “NSSF Self Employed” ហើយប្រសិនបើពេលចុចបង់ភាគទាន តែមិនមានឃើញឈ្មោះដូចខាងលើទេ គឺមិនមែនជាគណនីរបស់ ប.ស.ស. ឡើយ ដូច្នេះ សូមកុំចុចបង់ ព្រោះជាការឆបោករបស់ក្រុមជនអនាមិក។

បើសិនជាបងប្អូនមានចម្ងល់ផ្សេងៗ ឬមានការសង្ស័យណាមួយអាចខលមកលេខ ១២៨៦ ឬ ១២៩៧ ឬអាចឆាតមកកាន់ Facebook Page (https://www.facebook.com/nssfpage) ប.ស.ស. ឬតាមរយៈ Telegram Group (https://t.me/nssfcambodia_Chat) ផ្លូវការរបស់ ប.ស.ស.៕

អត្ថបទទាក់ទង