Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ភ្លៀងលាយឡំ​ខ្យល់កន្ត្រាក់​ បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៥ខ្នង​ ក្នុងស្រកថ្មពួក

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1221
ភ្លៀងលាយឡំ​ខ្យល់កន្ត្រាក់​ បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៥ខ្នង​ ក្នុងស្រកថ្មពួក ភ្លៀងលាយឡំ​ខ្យល់កន្ត្រាក់​ បណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋចំនួន៦៥ខ្នង​ ក្នុងស្រកថ្មពួក

ខេត្តបន្ទាយមានជ័យ​ ៖​ នៅចន្លោះវេលាម៉ោង១៥:៣០នាទី​ ដល់ម៉ោ១៦និង៣០នាទីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤​ ​ភ្លៀងលាយឡំ​ ខ្យល់កន្ត្រាក់​ បណ្តាលឱ្យ​ផល​ប៉ះពាល់​របើក​ដំបូល​ផ្ទះ​ប្រជា​ពលរ​ដ្ឋចំនួន០៣ឃុំ​ ក្នុងស្រុកថ្មពួក​ សរុបចំចំនួន៦៥ខ្នង។

អធិការនគរបាលស្រុកថ្មពួក​ លោករវសេនីយ៍ទោ​ ឈឿន​ គឹមឈុន​ បានប្រាប់​ឱ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​៥​​ឧសភា​ថា​ ចន្លោះវេលាម៉ោង១៥:៣០នាទី​ ដល់ម៉ោ១៦:៣០នាទី​ នៅក្នុងភូមិសាស្ត្រ​ស្រុក​ថ្មពួក​មាន​ភ្លៀង​ធ្លាក់​មួយមេធំ លាយឡំខ្យល់កន្ត្រាក់ ដែលបណ្តាលឱ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋ ចំនួន​០៣ឃុំ​ ក្នុងនោះរួមមាន​១-ឃុំថ្មពួក​ ប៉ះពាល់ចំនួន០៥ភូមិ​ របើកដំបូលផ្ទះចំនួន​ ៤៣ខ្នង​/ធ្ង​ន់​១២​ខ្នង របើក​ស័ង្កសីចំនួន៨០៣សន្លឹក,​ ២-ឃុំគំរូ​ ប៉ះពាល់០៤ភូមិ​ របើកដំបូលផ្ទះចំនួន​១៩​ខ្នង​,​ ៣-ឃុំបន្ទាយឆ្មារ​ ប៉ះពាល់ចំនួន០១ភូមិ របើកដំបូលផ្ទះចំនួន០៣ខ្នង​ របើក​ស័ង្កសី​ចំនួន​៧៦​សន្លឹក​។

លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា​ សរុបទាំង០៣ឃុំ របើក​ដំបូល​ផ្ទះ​ចំនួន​៦៥​ខ្នង​/ក្នុ​ង​នោះ​ធ្ងន់​១២ខ្នង៕​