លេខាធិការដ្ឋាន គ.ស.ព.ស៖ ករណីនៃការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋ» គឺជាវីដេអូចាស់
លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ករណីនៃការបង្ហោះផ្សាយថា «សមត្ថកិច្ចស្រុកថ្មគោលវាយប្រជាពលរដ្ឋនឹងមួកសុវត្ថិភាព និងមានការប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋនោះ» គឺជាវីដេអូចាស់ ហើយករណីអំពើហិង្សានេះបង្កឡើងដោយអ្នកផឹកស៊ីពីរក្រុមខណៈដែលសមត្ថកិច្ចបានចុះអន្តរាគមន៍កាលពី ៤ ឆ្នាំមុន គឺមិនមែនជាការបាញ់គំរាមពីសំណាក់សមត្ថកិច្ចដើម្បីគំរាមប្រជាជននោះដូចការចោទប្រកាន់នោះឡើយ។
ពាក់ព័ន្ធនឹងករណីនេះ លេខាធិការដ្ឋាន គ.ស.ព.ស បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំមានការយល់ច្រលំ និងឈប់បន្តចែកចាយនូវព័ត៌មានចាស់ទាំងនេះទៀត៕