Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1201
សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ក្នុងក្របខ័ណ្ឌអាស៊ាន នៅប្រទេសឥណ្ឌូនេស៊ី

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានប្តូរវេនឆ្នាំ២០២៣ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុង ឡាប៊ូន បាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។អញ្ជើញអមដំណើរសម្តេចតេជោ នាយករដ្ឋមន្ត្រី រួមមាន៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម ប៉ាន​ សូរស័ក្តិ រដ្ឋមន្តី ក្រសួងពាណិជ្ជកម្ម ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​និងធុរជនមួយចំនួននសភា ពាណិជ្ជកម្មកម្ពុជា ។

ថ្នាក់ដឹកនាំអាស៊ាន នឹងពិភាក្សាអំពីវិធីសាស្ត្រ និងមធ្យោបាយនានាក្នុងការរក្សានូវសន្ទុះនៃការ​កសាង​សហគមន៍អាស៊ាន ​ជំរុញលើរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អាស៊ាន ដើម្បីសម្រេចបាននូវសហគមន៍មួយប្រកបដោយបរិយាប័ន្ន ការចូលរួម ​និងកិច្ចសហប្រតិបត្តិការ ព្រមទាំង​ពន្លឿនការអភិវឌ្ឍនូវចក្ខុវិស័យរបស់សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ សំដៅប្រែក្លាយ​អាស៊ាន ជាសហគមន៍ដែលតម្រង់ទិសដៅអនាគត និងជាតំបន់ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព វិបុលភាព និងភាពធន់។

ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងផល ប្រយោជន៍រួម ​រួមទាំងការអនុវត្តលើការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ស្ដីពីមីយ៉ាន់ម៉ា​ និងសេចក្តី សម្រេចរបស់មេដឹកនាំអាស៊ាន ​និងការអនុវត្តលើទស្សនវិស័យរបស់អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ផងដែរ ។

នៅក្នុងអំឡុងពេលស្នាក់នៅទីក្រុង ឡាប៊ូល បាចូ សម្តេចតេជោនាយករដ្ឋមន្ត្រី ​ក៏នឹងមាន ជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានរបស់សម្តេច ​និងឥស្សរជនអាស៊ាន​ មួយចំនួនផងដែរ។

នៅមុនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ ​និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន​ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) ​លើកទី២៦ និងកិច្ច ប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣៣ (ACC) ​ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំ កំពូលអាស៊ានខាងលើនេះ៕

អត្ថបទទាក់ទង