ការតភ្ជាប់ផ្ទៃក្នុងកម្ពុជា មរតកលោកតា
ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅអាស៊ីអាគ្នេយ៍ …. ភូមិសាស្ត្រនៃប្រទេសកម្ពុជាមានលក្ខណៈ ជា វាលទំនាប ភ្នំ និងទន្លេមេគង្គដែលហូរកាត់ប្រទេស។
តំបន់ភាគខាងជើង និងខាងលិចនៃប្រទេសត្រូវបានគ្របដណ្តប់ដោយជួរភ្នំដងរែក និងជួរភ្នំក្រវាញ ចំណែកឯតំបន់កណ្តាល និងភាគខាងត្បូងគ្របដណ្តប់ដោយវាលទំនាប។
បើទោះបីកម្ពុជាមានភាពស្រស់ស្អាតពីធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបក៏ដោយ ក៏ប្រទេសកម្ពុជាបានជួបប្រទះនូវប្រវត្តិសាស្ត្រដ៏ច្របូកច្របល់ រួមទាំងរបបខ្មែរក្រហមដ៏បំផ្លិចបំផ្លាញនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ ផងដែរ ដែលបណ្តាលឱ្យមានការប្រល័យពូជសាសន៍លើប្រជាជនប្រមាណ ជិត៣ លាននាក់ និងជម្លោះបាក់បែកគ្នាជាបន្តន្ទាប់។
នៅចុងសតវត្សរ៍ទី២០ កម្ពុជាបានប្រឈមមុខនឹងផ្លូវដ៏វែងឆ្ងាយដើម្បីស្តារ និងការផ្សះផ្សាជាតិ អង្គការសហប្រជាជាតិ បានជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យនៅទសវត្សរ៍ឆ្នាំ ១៩៩០ ដែលនាំទៅដល់ការបង្កើតរដ្ឋាភិបាលថ្មី ទោះជាយ៉ាងណា ប្រទេសនេះ បានបន្តតស៊ូជាមួយនឹងបញ្ហា ជាច្រើន……….
អង្គការចាត់តាំងនយោបាយ កម្លាំងប្រដាប់អាវុធ របស់ពួកខ្មែរក្រហម ក្រុមប៉ុលពតនៅមាននៅឡើយ ដើម្បីបញ្ចប់បញ្ហាប្រឈមជាប្រវត្តិសាស្រ្ត នេះ នយោបាយឈ្នះ ឈ្នះ ដើម្បីបង្រួមបង្រួមជាតិ ផ្សះផ្សាជាតិ រួបរួមការបាក់បែក ហែកទឹកដី ងាកមកឯកភាពជាតិជាលើកទីមួយបន្ទាប់ពីខ្មែរបែកបាក់គ្នាអស់ជាច្រើនរយឆ្នាំ។
Producer by CHEA CHANBORIBO