Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ « ព្រែកជីកហ្វូណនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 531
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ « ព្រែកជីកហ្វូណនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ « ព្រែកជីកហ្វូណនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ជ្រែកជីកហ្វូនតេជោ» នឹងចាប់ផ្ដើមបើកការដ្ឋាននៅខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីជាផលប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជាយើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកនេះ ទៅថ្ងៃអនាគត នឹងក្លាយទៅជាព្រែកជីកប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិខ្មែរយើង ដូចដែលដូនតាយើងបានកសាងអង្គរវត្តសម្រាប់យើងនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណសារជាថ្មីម្តងទៀតដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបញ្ចេញសារគាំទ្រចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ» នេះ ដែលបានក្លាយទៅជាចលនាជាតិនិយមដ៏ធំមួយសម្រាប់ប្រទេសជាតិយើង៕

អត្ថបទទាក់ទង