Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គ.ជ.ប ច្រានចោលបេក្ខភាពឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រ នៅមណ្ឌលខេត្តកណ្ដាល របស់លោក រ៉ុង ឈុន និងតម្រូវឲ្យគណបក្សភ្លើងទឿន ប្ដូរបេក្ខជនថ្មី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1306
គ.ជ.ប ច្រានចោលបេក្ខភាពឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រ នៅមណ្ឌលខេត្តកណ្ដាល របស់លោក រ៉ុង ឈុន  និងតម្រូវឲ្យគណបក្សភ្លើងទឿន ប្ដូរបេក្ខជនថ្មី គ.ជ.ប ច្រានចោលបេក្ខភាពឈរឈ្មោះបោះឆ្នោតតំណាងរាស្ដ្រ នៅមណ្ឌលខេត្តកណ្ដាល របស់លោក រ៉ុង ឈុន និងតម្រូវឲ្យគណបក្សភ្លើងទឿន ប្ដូរបេក្ខជនថ្មី

នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប-NEC) បានចេញលិខិតជូនដំណឹងជាផ្លូវការមកគណបក្សភ្លើងទៀន (CLP) ឲ្យបំពេញលក្ខខណ្ឌដែលខ្វះខាតលើការសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលក្នុងនោះ គ.ជ.ប ក៏បានតម្រូវឲ្យគណបក្សភ្លើងទៀន ធ្វើការប្ដូរបេក្ខជនថ្មីបំពេញបន្ថែមជំនួសបេក្ខភាពលោក រ៉ុង ឈុន ជាបេក្ខជនពេញសិទ្ធិលំដាប់លេខរៀងទី១ នៅមណ្ឌលខេត្តកណ្ដាល ផងដែរ ៕

អត្ថបទទាក់ទង