យល់ដឹង! អំពីគម្រោងផ្លូវនាវាចរ «ព្រែកជីកហ្វូនណនតេជោ»
ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានសិក្សាល្អិតល្អន់ណាស់ ទៅលើសមិទ្ធិលទ្ធភាពគម្រោងនេះ ដោយបានបែងចែកជា ២ដំណាក់កាល ដែលប្រើប្រាស់រយៈពេលសរុប ២៦ខែ រួមមាន៖
នៅដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល១៤ខែ អនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយសហការណ៍ជាមួយក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ។
នៅដំណាក់កាលទី២ ការសិក្សាសមិទ្ធិលទ្ធភាព ប្រើរយៈពេល១២ខែ អនុវត្តដោយក្រុមហ៊ុន CCCC Water Transport Consultant Co. Ltd និងក្រុមហ៊ុន CRBC ហើយគ្រប់គ្រង និងដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការណ៍ជាមួយក្រសួងស្ថាប័នជាតិដែលពាក់ព័ន្ធ។ ការសិក្សាសមិទិ្ធលទ្ធភាពលម្អិតនេះបានបញ្ចប់ទាំងស្រុងក្នុងកំឡុងខែមេសា ឆ្នាំ២០២៣។
ចំពោះដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល ទទួលបានលទ្ធផលសិក្សាបឋមរួចរាល់ហើយ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងដោយក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមានការចូលរួមពីមន្ត្រីអាជ្ញាធរនៅនឹងកន្លែងមូលដ្ឋាន។
សូមជម្រាបជូនថា ការដោះស្រាយផលប៉ះពាល់ នឹងត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល៕