Khmer First Close

អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត សាលាស្រុកស្រែអំបិល រៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1050
អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត សាលាស្រុកស្រែអំបិល រៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យា អនុវត្តតាមបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត សាលាស្រុកស្រែអំបិល រៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្រ្ដីកិច្ចសន្យា

សាលាស្រុកស្រែអំបិល ខេត្តកោះកុង បានរៀបចំការធ្វើតេស្ដរហ័សរកសារធាតុញៀនតាមទឹកមូត្រ ជូនថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្រ្ដីកិច្ចសន្យា នៃរដ្ឋបាលស្រុកស្រែអំបិល ស្មៀនឃុំ និងជំនួយការឃុំទាំង០៦។ នេះយោងតាមការឱ្យដឹងពីគេហទំព័រផ្លូវការរបស់ រដ្ឋបាលខេត្ដកោះកុង។

រដ្ឋបាលខេត្ដកោះកុង បានឱ្យដឹងថា ការរៀបចំធ្វើតេស្ដរបស់សារធាតុញៀនទៅលើថ្នាក់ដឹកនាំ មន្រ្ដីរាជការ មន្រ្ដីកិច្ចសន្យា នៃរដ្ឋបាលស្រុកស្រែអំបិល ស្មៀនឃុំ និងជំនួយការឃុំទាំង០៦ នេះ គឺធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ដកោះកុង។

ក្រោយពិនិត្យធ្វើតេស្ដរហ័សរួចរាល់ រដ្ឋបាលខេត្ដកោះកុង បានឱ្យដឹងថា ជាលទ្ធផល គឺពុំរកឃើញមានសារធាតុញៀននោះឡើយ៕