Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 487
៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ

ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ប្រាប់ ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអិុនធឺណិតក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា  ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ។

យ៉ាងណាក៏ដោយ បរិមាណខាងលើនោះ មានការថយចុះបន្តិច គឺក្នុងរង្វង់១០ ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។

ទោះជាយ៉ាងនេះក្តី, ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។

ឯកឧត្តម សុខ សុភ័ក្រ បានគូសរំលេចថា ទំនិញដែលកម្ពុជានាំចេញរួមមាន៖ សម្លៀកបំពាក់ ស្បែកជើង និងភាគបំណែកស្បែកជើង កាបូប ផលិតផលវាយនភណ្ឌ ទោចក្រយាន គ្រឿងអេឡិចត្រូនិច និងភាគបំណែកផ្សេង។ ក្នុងរយៈពេលខាងលើ កម្ពុជា បាននាំចូលផលិតផលសំខាន់ៗ រួមមាន៖ ថ្នាំពេទ្យ និងឱសថបំប៉ន គ្រឿងប្រើប្រាស់ និងចំណីរអាហារ, ភេសជ្ជ: និងទឹកបរិសុទ្ធបំរើអោយតម្រូវការភ្ញៀវទេសចរ។

តាមរបាយការណ៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា​ បានឱ្យដឹងថា ផលិតផលសំខាន់ៗ ដែលកម្ពុជានាំចេញទៅបរទេសកាលពីឆ្នាំ២០២៣ រួមមាន៖ សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ , ម៉ាស៉ីន និងឧបករណ៍អគ្គិសនី , វត្ថុធ្វើពីស្បែក និងបរិក្ខារធ្វើពីរោមសត្វ និងផលិតផលមួយចំនួនទៀត។

ហើយប្រទេសដែលជាទីផ្សារសំខាន់ៗ របស់កម្ពុជារួមមាន៖ ប្រទេសចិន អាមេរិក សហគមន៍អ៊ឺរ៉ុប វៀតណាម ថៃ ប្រទេសជប៉ុន និងបណ្តាទីផ្សារសំខាន់ៗមួយចំនួនទៀតនៅក្នុងតំនប់អាសឹប ដែល  ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ ក្នុងរយៈពេរលនោះ សម្រេចបាននូវទឹកប្រាក់ចំនួនជាង ៤៦,៨ពាន់លានដុល្លារ៕