Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

រដ្ឋបាលស្រុកសំបូរ ច្រានចោលព័ត៌មានបំភ្លៃញុះញង់របស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយថា«ក្រុមហ៊ុនវៀតណាមរំលោភបំពានដីធ្លី និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ»

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 247
រដ្ឋបាលស្រុកសំបូរ ច្រានចោលព័ត៌មានបំភ្លៃញុះញង់របស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយថា«ក្រុមហ៊ុនវៀតណាមរំលោភបំពានដីធ្លី និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ» រដ្ឋបាលស្រុកសំបូរ ច្រានចោលព័ត៌មានបំភ្លៃញុះញង់របស់វិទ្យុអាស៊ីសេរី ដែលបានផ្សាយថា«ក្រុមហ៊ុនវៀតណាមរំលោភបំពានដីធ្លី និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ»

រដ្ឋបាលស្រុកសំបូរ ខេត្តក្រចេះ បានចេញសេចក្ដីបំភ្លឺព័ត៌មាននិងច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបានផ្សាយថា ក្រុមហ៊ុនវៀតណាមរំលោភបំពានដីធ្លី និងហាមឃាត់ប្រជាពលរដ្ឋមិនឱ្យធ្វើស្រែចម្ការ ដែលនេះគឺជាព័ត៌មានមិនពិត បំភាន់មតិ ប្រឌិតរឿង ញុះញង់ អុចអាល ធ្វើឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើអាជ្ញាធរខេត្ដ ស្រុក ផ្នែកជំនាញ និងអ្នកពាក់ព័ន្ធនានា ដែលបាននិងកំពុងខិតខំយកចិត្ដទុកដាក់សម្របសម្រួលដោះស្រាយជូនប្រជាពលរដ្ឋដែលបានជឿលើការញុះញង់ អុចអាល ពីជនខិលខូច ដើម្បីចាប់ដីក្រុមហ៊ុនលក់។

រដ្ឋបាលស្រុកសំបូរ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមការងាររដ្ឋបាលស្រុកសំបូរ សហការជាមួយមន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះសម្របសម្រួល ពន្យល់ណែនាំ និងដោះស្រាយ ឱ្យពួកគាត់ចាកចេញហើយប្រគល់ដីជូនក្រុមហ៊ុនវិញបានមួយចំនួនធំ នៅសល់តែបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចដែលពួកគាត់ជឿលើការញុះញង់ អុចអាល ពីជនខិលខូច ដើម្បីចាប់ដីក្រុមហ៊ុនលក់។ រដ្ឋបាលស្រុកសំបូរ ក៏បានបញ្ជាក់ថា ទោះបីជាប្រជាពលរដ្ឋ មិនទាន់បានចេញក៏ដោយ ក៏ក្រុមការងារនៅតែបន្តជួបពិភាក្សាជាមួយពួកគាត់ដើម្បីរកដំណោះស្រាយដោយភាពទន់ភ្លន់ និងបត់បែនផងដែរ។

នៅក្នុងសេចក្តីបំភ្លឺព័ត៌មាននោះដែរ បានបំភ្លឺឱ្យដឹងថា ក្រុមហ៊ុនកាម៉ាដេនូ វេនឈីរ (ខេមបូឌា) លីមីធីត និងក្រុមហ៊ុនអិន ខេ អេហ្គី (ខេមបូឌា) លីមីធីត បានធ្វើការស្នើសុំដីសម្បទានសេដ្ឋកិច្ចទំហំ២២.៥១០ហិកតាហើយបានទទួលសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល លើទំហំផ្ទៃដីសរុបចំនួន ១៦.៥២៧ ហិកតា និងបានធ្វើការចុះបញ្ជីដីជាដីឯកជនរបស់រដ្ឋនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ និងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ លើទំហំផ្ទៃដីសរុបចំនួន១៤.៩២០ហិកតា ដោយបានសិក្សានិងកាត់ចេញនូវផលប៉ះពាល់សរុបចំនួន៧.៥៩០ហិកតារួមមាន៖ ដីប្រជាពលរដ្ឋ១.០៤៤ហិកតា, ដីព្រៃសហគមន៍១.៦២៣ហិកតា, ដីព្រៃរក្សាទុកតាមដងអូរ ១.៣៣០ហិកតា, និងដ៏ព្រៃរក្សាទុក ១.១៣៤ហិកតា, និងដីស្រែចាស់ប្រជាពលរដ្ឋ ២.៤៥៩ ហិកតា រួចរាល់ហើយ។ បច្ចុប្បន្នក្រុមហ៊ុនទាំងពីរខាងលើ បានសហការជាមួយក្រុមហ៊ុនយុវជនកសិកម្មស្វាយរៀង ដើម្បីធ្វើការដាំដុះអំពៅ និងអនុវត្តការកាយក្រវ៉ាត់ព្រំដីនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងក្រវ៉ាត់ព្រំដីរបស់ក្រុមហ៊ុនឱ្យបានច្បាស់លាស់ ការពារសត្វចូលមកបំផ្លាញ និងការពារភ្លើងព្រៃឆេះ។

សេចក្ដីបំភ្លឺដដែល បានបង្ហាញទៀតថា ចំពោះដីស្រែចាស់ និងផ្ទះ ដែលបានកាត់ខ្វៀលរួចកន្លងមកនៅក្នុងក្រុមហ៊ុនគឺមិនមានការប៉ះពាល់ និងហាមឃាត់នោះទេ ហើយការកាយក្រវ៉ាត់តំបន់ដីសហគមន៍ព្រៃឈើសំពុងនោះ គឺពុំមានផលប៉ះពាល់ដល់សហគមន៍ព្រៃឈើនោះទេ ដោយក្រុមហ៊ុនគ្រាន់តែកាយក្រវ៉ាត់ដើម្បីកំណត់ព្រំដី ឱ្យបានច្បាស់លាស់ ពុំមានការឈូសឆាយដីព្រៃនោះទេ ដោយក្រុមហ៊ុនធ្វើការអភិវឌ្ឍតាមផែនការជាជំហ៊ានៗ ដោយមានការអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចុះសិក្សាផលប៉ះពាល់មុននឹងអនុញ្ញាតឱ្យឈូសឆាយ។ ចំពោះដីទំហំប្រមាណ ៥០០ហិកតា ដែលក្រុមហ៊ុនបានឈូសឆាយនៅក្នុងឆ្នាំ២០២២ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានយកដីដែលបានឈូសឆាយនោះមកធ្វើការដាំដុះដំណាំស្រូវ និងដំណាំដំឡូងមី៕