Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 823
សម្តេចធិបតី  ហ៊ុន ម៉ាណែត៖ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០» នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ញាសិប្បនិម្មិតបានក្លាយជាបច្ចេកវិទ្យាលេចធ្លោជាងគេនៅក្នុងចំណោមបច្ចេកវិទ្យាជាច្រើន ដូចជា បច្ចេកវិទ្យានៃការប្រើប្រាស់ហ្សែន និងការផ្ទៀងផ្ទាត់ទិន្នន័យជីវសាស្រ្តជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាការពិត យើងអាចមើលឃើញការប្រើបញ្ញាសិប្បនិម្មិតស្ទើរតែគ្រប់ទីកន្លែងក្នុងជីវិតរបស់យើងតួយ៉ាងដូចជាការបំពេញកិច្ចការសាមញ្ញៗក្នុងការស្វែងរកព័ត៌មាននៅលើទូរសព្ទឆ្លាតវ័យជាដើម។ ទន្ទឹមនឹងការផ្តល់កាលានុវត្តភាពយ៉ាងច្រើន បញ្ញាសិប្បនិម្មិតក៏នាំមកនូវបញ្ហាប្រឈមផងដែរដូចជា បញ្ហាក្រមសីលធម៌ បរិយាបន្ន តម្លាភាព ភាពស្មើគ្នា កង្វល់ និងឯកជនភាពនៃទិន្នន័យ និងតម្រូវការនៃការបណ្តុះបណ្តាលជាដើម ដូច្នេះយើងត្រូវបោះជំហានទៅមុខដោយការប្រុងប្រយ័ត្ន៕

អត្ថបទទាក់ទង