Khmer First Close

រដ្ឋបាលខេត្តស្ទឹងត្រែង ច្រានចោលការចុះផ្សាយរបស់អាស៊ីសេរីដែលមានចរិតបន្ទុចបង្អាក់ដល់ការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចសង្គមដើម្បីបម្រើផលប្រយោជន៍សាធារណៈ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1025
រដ្ឋបាលខេត្តស្ទឹងត្រែង ច្រានចោលការចុះផ្សាយរបស់អាស៊ីសេរីដែលមានចរិតបន្ទុចបង្អាក់ដល់ការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចសង្គមដើម្បីបម្រើផលប្រយោជន៍សាធារណៈ រដ្ឋបាលខេត្តស្ទឹងត្រែង ច្រានចោលការចុះផ្សាយរបស់អាស៊ីសេរីដែលមានចរិតបន្ទុចបង្អាក់ដល់ការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចសង្គមដើម្បីបម្រើផលប្រយោជន៍សាធារណៈ

នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីបំភ្លឺព័ត៌មានឆ្លើយតបចំពោះចំពោះការចុះផ្សាយរបស់គេហទំព័រ Facebook វិទ្យុអាស៊ីសេរី ជាបណ្ដាញសារព័ត៌មានក្រៅស្រុក មានឈ្មោះ RFA Khmer ដែលបានចុះផ្សាយធ្វើឱ្យសាធារណជន និងប្រជាពលរដ្ឋមានការយល់ច្រឡំមកលើការដឹកនាំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តស្ទឹងត្រែង។ 

ពាក់ព័ន្ធនឹងការផ្សាយរបស់អាស៊ីសេរីនៅយប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ មានខ្លឹមសារថា “ពលរដ្ឋរិះគន់អាជ្ញាធរខេត្តស្ទឹងត្រែង រឿងកាយផ្លូវឱ្យខូចដោយសារគ្មានផែនការសាងសង់ច្បាស់លាស់” គឺជាព័ត៌មានពុំមានមូលដ្ឋានយល់ដឹងច្បាស់លាស់គ្រប់ជ្រុងជ្រោយ ហើយមានចរិតចង់បន្ទុចបង្អាក់ដល់ការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចសង្គមដើម្បីបម្រើផលប្រយោជន៍សាធារណៈ៕