Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបម្រើប្រជារាស្រ្តគឺជាការបម្រើខ្លួនយើង ព្រោះយើងក៏ជាប្រជារាស្រ្តមួយរូបដែរ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 1042
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបម្រើប្រជារាស្រ្តគឺជាការបម្រើខ្លួនយើង ព្រោះយើងក៏ជាប្រជារាស្រ្តមួយរូបដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការបម្រើប្រជារាស្រ្តគឺជាការបម្រើខ្លួនយើង ព្រោះយើងក៏ជាប្រជារាស្រ្តមួយរូបដែរ

 

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបម្រើប្រជារាស្រ្តគឺជាការបម្រើខ្លួនយើង ព្រោះយើងក៏ជាប្រជារាស្រ្តមួយរូបដែរ។ នេះគឺជាអភិក្រមពិតប្រាកដ ហើយយើងរួមគ្នាដើម្បីកសាងបរិស្ថានមួយដែលកាន់តែមានប្រសិទ្ធភាព ជាបរិស្ថានមួយដែលមានភាពច្បាស់លាស់ក្នុងការទទួលសេវាសាធារណៈពីរដ្ឋបាលបច្ចុប្បន្ននិងទៅអនាគត ដើម្បីឱ្យងាយស្រួលនោះគឺជាកាតព្វកិច្ចរបស់មន្រ្តីគ្រប់ៗរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងត្រូវដាក់ចិត្តរួមគ្នាដើម្បីកែសម្រួលបរិស្ថានយើងឱ្យក្លាយជាបរិស្ថានល្អឥតខ្ចោះជាប់ជាប្រចាំ និងរួមគ្នាទទួលស្គាល់ការ៖
១-បង្កើតនូវអំពើវិជ្ជមាន សមិទ្ធផលវិជ្ជមានបន្ថែមជូនសង្គមរបស់យើង
២-រួមគ្នាកាត់បន្ថយរាល់ភាពអវិជ្ជមាន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បិទនិងបើកវគ្គបណ្តុះបណ្តាលនៃសាលាភូមិន្ទរដ្ឋបាល ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ» នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង