Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 168
ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ក្រសួងការបរទេស បង្ហាញលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី

 

តបតាមការអញ្ជើញរបស់ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានអាស៊ានឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ។  

នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលទាំងនោះ ប្រមុខដឹកនាំអាស៊ានបានបញ្ជាក់នូវការគាំទ្រចំពោះភាពជាប្រធានរបស់ឥណ្ឌូនេស៊ី ក្រោមមូលបទ៖ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និងបានសម្ដែងនូវសេចក្តីពេញចិត្តចំពោះវឌ្ឍនភាព ក្នុងការសម្រេចបាននូវអាទិភាពរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ជាពិសេស ក្នុងការប្រែក្លាយអាស៊ានទៅជាសហគមន៍មួយដែលមានស្ថាប័នប្រកបដោយភាពស្វាហាប់ រឹងមាំ និងពោរពេញទៅដោយសមត្ថភាព និងប្រសិទ្ធភាព។

ប្រមុខដឹកនាំអាស៊ានក៏បានស្វាគមន៍អាទិភាព និងគំនិតផ្តួចផ្ដើមទាំងឡាយរបស់ឥណ្ឌូនេស៊ី  មានជាអាទិ៍៖១) ការស្ដារនិងកសាងឡើងវិញ ២) សេដ្ឋកិច្ចឌីជីថល និង(៣ ចីរភាព។

ប្រមុខដឹកនាំអាស៊ានបានប្ដេជ្ញាចិត្តនឹងធ្វើឲ្យអាស៊ានក្លាយជាចលករនៃកំណើនសាកល និងជាកម្លាំងជំរុញសម្រាប់សន្តិភាព តាមរយៈសមាហរណកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដំណើរការបន្លាស់ឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាពហិរញ្ញវត្ថុ សន្តិសុខថាមពល និងស្បៀង និងការអភិវឌ្ឍធនធានមនុស្ស។ ជាងនេះទៀត ប្រមុខដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការធ្វើការជាមួយដៃគូនានា ដើម្បីជំរុញការអនុវត្តទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈគម្រោងជាក់លាក់ទាំងឡាយ និងកិច្ចសហប្រតិបត្តិការជាក់ស្ដែង៕


អត្ថបទទាក់ទង