GANZBERG រកឃើញអ្នកឈ្នះរង្វាន់យក្សជាង ២ម៉ឺនដុល្លារ និងចាក់សាំង free ជូនពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ
ក្រុមហ៊ុនស្រាបៀរ GANZBERG បានរកឃើញអ្នកឈ្នះរង្វាន់អាពាហ៍ពិពាហ៍លំដាប់ពិភពលោក ២២,២២២ ដុល្លា នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ បន្ថែមពីលើនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG បានបន្តធ្វើយុទ្ធនាការសប្បុរសធម៌ចាក់សាំងម៉ូតូដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ តាមកាលកំណត់ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមកន្លងមក គឺនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤។
ការចាក់សាំង Free ជូនប្រជាពលរដ្ឋបានធ្វើឡើងនៅម៉ោង ៨ព្រឹកដោយមានការចូលរួមរង់ចាំពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករមុនកាលកំណត់ ដែលបានធ្វើអោយស្ថានីយចាក់សាំងណែនណាន់តាន់តាប់រកកន្លែងចូលមិនឃើញ។
កម្មវិធីសប្បុរសធម៌នេះ បានប្រព្រឹត្តទៅដោយរលូន និងចែកបានគ្រប់ៗគ្នា ក្រោមកិច្ចសម្របសម្រួលរបស់សមត្ថកិច្ចក្នុងតំបន់ ដែលបានចុះមកជួយសម្រួលចរាចរណ៍និងសណ្ដាប់ធ្នាប់។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យ ជាមានសេចក្ដីត្រេកអរ សប្បាយរីករាយយ៉ាងខ្លាំង ដែលក្រុមការងាររបស់ក្រុមស្រាបៀរ GANZBERG ចុះមកចាក់សាំងម៉ូតូហ្វ្រីជូនពួកគាត់ តាមពេលវេលាដែលបានកំណត់ដូចដែលបានសន្យាក្នុងបណ្តាញសង្គមពិតប្រាកដមែន។
ប្រជាពលរដ្ឋជាច្រើនបាននិយាយដូចៗគ្នាថា «ក្រុមហ៊ុនស្រាបៀរ GANZBERG ពិតជាក្រុមហ៊ុនចិត្តល្អមែនដែលតែងតែធ្វើកម្មពិធីសប្បុរសធម៌ជានិច្ច មិនថាកម្មពិធី ចាក់សាំងម៉ូតូហ្វ្រីៗ ជូនប្រជាពលរដ្ឋ»។
ពួកគាត់បានបន្តទៀតថា ស្រុកពួកគាត់ ជាស្រុកដែលមានសំណាងផងដែរដែលក្រុមការងារ GANZBERG ចុះមកចាក់សាំងម៉ូតូហ្វ្រីៗជូនប្រជាពលរដ្ឋនៅស្រុករបស់ពួកគាត់ និងសំណូមពរចង់អោយមានការចាក់សាំងហ្វ្រីៗនៅថ្ងៃទៅមុខទៀត។
ប្រជាពលរដ្ឋមួយភាគធំបាននិយាយថា «ក្រុមហ៊ុនស្រាបៀរ GANZBERG មិនមែនចាក់តែសាំងម៉ូតូហ្វ្រីទេ ថែមទាំងមានរង្វាន់ច្រើន និងជារង្វាន់ធំខ្នាតយក្សទៀតផង»៕