Khmer First Close

ធនាគារ ABA ចេញសេចក្ដីបំភ្លឺជុំវិញព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ដែលប្រឌិតមួលបង្កាច់ខ្លួន

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 190
ធនាគារ ABA ចេញសេចក្ដីបំភ្លឺជុំវិញព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ដែលប្រឌិតមួលបង្កាច់ខ្លួន ធនាគារ ABA ចេញសេចក្ដីបំភ្លឺជុំវិញព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ដែលប្រឌិតមួលបង្កាច់ខ្លួន

 

នារសៀលថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ នេះ ធនាគារ ABA បានចេញមកបំភ្លឺនៅលើវេបសាយរបស់ខ្លួន ជុំវិញការបង្កើតព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ក្នុងចេតនាប្រឌិតមួលបង្កាច់មកលើខ្លួន។

នៅក្នុងសេចក្ដីបំភ្លឺនោះ ធនាគារ ABA បានច្រានចោលនូវព័ត៌មានដែលថា ខ្លួនកំពុងជិតក្ស័យធន និងសូមឱ្យអតិថិជននាំគ្នាទៅដកប្រាក់ជាបន្ទាន់ ដោយបានហៅការបង្ហោះផ្សាយទាំងនោះថាជា «សារទុច្ចរិត និងជាព័ត៌មានក្លែងក្លាយ បំភ្លៃការពិត ដែលមានចរិតបរិហារកេរ្តិ៍លើខ្លួនទាំងស្រុង និងដែលបានរៀបចំឡើងដើម្បីញុះញង់ និងបំភាន់សាធារណជន»។

ជាមួយគ្នានោះដែរ ធនាគារ ABA ក៏បានគូសបញ្ជាក់ថា ខ្លួននៅតែមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ មានផលកំណើនដ៏ល្អប្រសើរ និងមានភាគទុនិករឹងមាំ គួរជាទីទុកចិត្តបំផុត។ មិនតែប៉ុណ្ណោះ ធនាគារនេះបន្តថា ប្រតិបត្តិការរបស់ធនាគារនេះ កំពុងដំណើរការជាធម្មតានិងរលូន ហើយនៅតែប្ដេជ្ញាយ៉ាងមោះមុតបំផុតក្នុងការបម្រើរាល់តម្រូវការសេវាធនាគារជូនដល់អតិថិជនខ្លួនគ្រប់រូប។

ខាងក្រោមនេះជាសេចក្ដីបំភ្លឺព័ត៌មានលម្អិតររបស់ធនាគារ ABA ៖

អត្ថបទទាក់ទង