ក្រោយឈ្នះរង្វាន់ជាង ២ម៉ឺនដុល្លារពី GANZBERG ប្តីប្រពន្ធមួយគូរ ទិញភ្លើងសូឡាបំពាក់ពេញភូមិ
ប្តីប្រពន្ធកំពូលសំណាងមួយគូរឈ្មោះលោក ឆយ ភូណយ និងអ្នកនាង ឆើត គង់ រស់នៅភូមិត្រពាំងតាវចាស់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឈ្នះរង្វាន់លុយសុទ្ធរហូតដល់ទៅ ២២,២២២ ដុល្លារដោយសារតែពួកគាត់បានជ្រើសរើសយកស្រាបៀរ GANZBERG ក្នុងពិធីមង្គលការនោះ បានចំណាយលុយរង្វាន់មួយចំណែកធំ និងកម្លាំងកាយ ដើម្បីទិញអំពូលភ្លើងសូឡាបំពាក់បំភ្លឺផ្លូវជាច្រើនកន្លែងក្នុងភូមិដែលពួកគាត់រស់នៅ។
ប្ដីប្រពន្ធមួយគូនេះ ក្រោយពីទទួលបានពត៏មានថាបានឈ្នះរង្វាន់ពី GANZBERG ភ្លាមសែនរំភើបឥតឧបមា រកអ្វីថ្លែងមិនចេញ ដោយពួកគាត់ទាំងពីរជាគ្រួសារមិនសូវជាធូធារ ជួបការលំបាកច្រើន ជំពាក់គេជុំទិសផង និងជាកូនចៅកសិករផងនោះ ពួកគាត់បាននិយាយថាលើលោកនេះពិតជាមានសំណាងធ្លាក់ពីលើមេឃមែន គឺធ្លាក់តាមរយៈស្រាបៀរ GANZBERG រង្វាន់យក្ស។
ការបំពាក់ភ្លើងបំភ្លឺតាមផ្លូវមានការចូលរួមគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងភូមិ និងអាជ្ញាធរមូលដ្ឋាន តាំងពីប្រជាការពារ រហូតដល់លោកមេឃុំ រួមទាំងប្រជាពលរដ្ឋមូលដ្ឋានយ៉ាងច្រើនកុះករផងដែរ។ ពួកគាត់សាមគ្គីគ្នាដើម្បីតម្លើងភ្លើងសូឡាកតាមដងផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់។
ប្រជាពលរដ្ឋក្នុងភូមិមួយរួបបានលើកឡើងថា «ពេលបានឃើញភ្លើងភ្លឺពេញផ្លូវហើយ ពិតជាស្អាតណាស់ ហើយពួកគាត់មានអារម្មថារំភើប សប្បាយចិត្តដែលបានធ្វើអោយដងផ្លូវចូលផ្ទះក្នុងភូមិពួកគាត់មានភ្លើងបំភ្លឺផ្លូវយ៉ាងនេះ»។
បន្ថែមពីលើនេះប្តីប្រពន្ធកំពូលសំណាងមួយគូរនេះ បានប្រារព្ធពិធីជប់លៀងអបអរសាទរការឈ្នះរង្វាន់ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងភូមិយ៉ាងច្រើនកុះករផងដែរ៕