Khmer First Close

លិខិតមិត្តអ្នកអានកូនខ្មែរគ្រប់រូបត្រូវចងចាំ​ និងត្រូវរៀនសូត្រពីគំរូវីរ:ភាពរបស់បុព្វបុរសយេីង

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 154
លិខិតមិត្តអ្នកអានកូនខ្មែរគ្រប់រូបត្រូវចងចាំ​ និងត្រូវរៀនសូត្រពីគំរូវីរ:ភាពរបស់បុព្វបុរសយេីង លិខិតមិត្តអ្នកអានកូនខ្មែរគ្រប់រូបត្រូវចងចាំ​ និងត្រូវរៀនសូត្រពីគំរូវីរ:ភាពរបស់បុព្វបុរសយេីង

 

ពិធីរំលឹកខួបលើកទី៤៧ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤ បានបញ្ជាក់ពីវិរៈភាពដ៏អង់អាចក្លាហានរបស់សម្តេចតេជោ ហ៊ុន សែន រួមជាមួយយុទ្ធមិត្តជាច្រេីនទៀតរាប់មិនអស់​ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ និងយកជីវិតធ្វើជាដើមទុនក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។

រយ:ពេល៤៧ឆ្នាំបានកន្លងផុតទៅមែន​ ប៉ុន្តែរូបភាពភ័យខ្លាចក្នុងដំណេីររត់ភៀសខ្លួនគេចពីការតាមសម្លាប់របស់ពួក​ ប៉ុល​ ពត​ គឺហាក់បីដូចជានៅនឹងភ្នែកស្រស់ៗ​ តាមរយ:ការមេីលខ្សែរវីដេអូខ្លីនៃសកម្មភាពរត់ភៀសខ្លួនរបស់សម្តេច​ ជាមួយយុទ្ធមិត្តរបស់លោក។ ទោះបីជាភាគរយនៃការស្លាប់​ច្រេីនជាងរស់ក៏ដោយ​ ក៏​សម្តេចនៅតែសម្រេចចិត្តរត់ទៅសុំជំនួយពីកងទ័ពស្មគ្រចិត្តវៀតណាម​ ដេីម្បីមករំដោះប្រជាជនរាប់លាននាក់ដែលកំពុងធ្លាក់ក្នុងជ្រោះមរណ:ដោយការសម្លាប់រង្គាលយ៉ាងព្រៃផ្សៃពីបនប្រល័យពូជសាសន៌​ ប៉ុល​ ពត។ 

ជាភ័ពសំណាងល្អ​ ការពន្យល់បកស្រាយ​ និងសំណេីរស្នេីសុំកម្លាំងជួយរបស់សម្តេចពីមិត្តវៀតណាម​ ត្រូវបានយល់ព្រម​ ទេីបកងទ័ពរំដោះនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កេីតឡេីង​ ដេីម្បីរួមកម្លាំងគ្នាជាមួយកងទ័ពស្មគ្រចិត្តវៀតណាមវាយរំដោះប្រទេស​ និងប្រជាជនពីរបប​ ប៉ុល​ ពត​ នៅថ្ងៃ​ ៧​ ខែមករា​ ឆ្នាំ១៩៧៩។ 

ដោយសារថ្ងៃ៧​ មករា​ នេះហេីយដែលប្រជាជនកម្ពុជា​ បានរស់រានមានជីវិតឡេីងវិញរហូតមកដល់ពេលបច្ចុប្បន្ន​ ហេីយយេីងចងចាំជានិច្ចថា​ ៧​ មករា​ ៧៩​ គឺជាថ្ងៃកំណេីតទី២របស់យេីងគ្រប់ៗគ្នា។ មាន​ ៧​ មករា​ ទេីបយេីងមានអ្វីៗគ្រប់យ៉ាងនាពេលនេះ​ ជាពិសេសយុវជន​ យុវនារី​ បច្ចុប្បន្ន​ បានរស់នៅក្នុងសុខសន្តិភាព​ មានការហូបចុក​ ស្លៀកពាក់គ្រប់គ្រាន់​ ការសិក្សារៀនសូត្របានខ្ពង់ខ្ពស់​ ប្រទេសជាតិមានសេដ្ឋកិច្ចរីកចម្រេីន​ និងការអភិវឌ្ឍន៌លេីគ្រប់វិស័យ។ 

ដូចនេះ​ ការរំលឹកខួបនៃដំណេីររំដោះប្រទេសពីរបបប្រល័យពូជសាសន៌​ ប៉ុល​ ពត​ គម្រប់៤៧ឆ្នាំនៅថ្ងៃនេះគឺពិតជាមានអត្ថន័យធំធេងណាស់បង្ហាញពីវីរ:ភាពលះបង់ខ្ពស់របស់មេដឹកនាំយេីងក្នុងការរំដោះជីវិតប្រជាជន​ បញ្ចប់​សង្គ្រាមស៊ីវិលដ៏រ៊ាំរ៉ៃនៅកម្ពុជាដោយនយោបាយឈ្នះ​ ឈ្នះ​ នាំយកសុខសន្តិភាពទូទាំងប្រទេសជូនដល់ប្រជាជាតិខ្មែរទាំងមូល​  និងបានរួមដៃគ្នាកសាងសេដ្ឋកិច្ច​ និងមានការអភិវឌ្ឍន៌រីកចម្រេីនស្មេីមុខស្មេីមាត់ជាមួយបណ្តប្រទេសនៅក្នុងតំបន់​ និងសកលលោក។ 

សរុបមក​ ដេីម្បីជាការតបស្នង​ និងដឹងគុណចំពោះវីរ:ភាពរបស់មេដឹកនាំយេីង​ កូនខ្មែរគ្រប់រូបសូមចងចាំ​ និងត្រូវរៀនសូត្រពីគំរូវីរ:ភាពរបស់បុព្វបុរសយេីងដេីម្បីជាបទពិសោធន៌ក្នុងទឹកចិត្តស្រឡាញ់​ និងស្នេហាជាតិ​ តំកល់ផលប្រយោជន៌ជាតិជាធំ​ ដេីម្បីសេចក្តីសុខសាន្តរបស់ប្រទេស​ ដោយរួមគ្នាថែរក្សាឱ្យបាននូវសមិទ្ធផលទាំងឡាយដែលបុព្វបុរសយេីងបានកសាង​ និងបន្សល់ទុកឱ្យ​ ជាពិសេសគឺសុខសន្តិភាពនេះតែម្តង​ ព្រោះមានសន្តិភាពទេីបអាចមានអ្វីៗទាំងអស់ដែលយេីងចង់បាន។ 

ទន្ទឹមនេះ​ យេីងសូមប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យក្រុមប្រឆាំងជ្រុលនិយមណាមួយ​ ឬកម្លាំងអមិត្តណាមួយ​ មកបំផ្លិចបំផ្លាញសុខសន្តិភាព​ និងសមិទ្ធផលដ៏ច្រេីនសន្ធឹកសន្ធាប់​ ដែលបុព្វបុរសយេីងបានខិតខំកសាងឡេីងវិញដោយលំបាកនាពេលនេះត្រូវបាត់បង់ទៅវិញ​ តាមរយ:ការញុះញង់​ ធ្វេីវិទ្ធង្សនា​ បង្កចលាចលសង្គម​ ដែលនាំឱ្យប្រទេសកម្ពុជាធ្លាក់ទៅក្នុងដានប្រវត្តិសាស្ត្រជូរចត់នៃសង្គ្រាមដូចពីអតីតកាលបានឡេីយ។ ដូចប្រសាសន៌ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ បានក្រេីនរំលឹកជារឿយៗរួចហេីយថា​ ការបំផ្លាញសន្តិភាពជារឿងងាយស្រួល ប៉ុន្តែការបង្កើតសន្តិភាពវាជារឿងពិបាកខ្លាំងណាស់។  ដូច្នេះ​ យើងត្រូវសាមគ្គីគ្នារួមចិត្តតែមួយដើម្បីថែរក្សាសន្តិភាពដែលរកបានដោយលំបាកបំផុតនេះឱ្យបានគង់វង្សឋិតឋេរ មិនឱ្យអនុភាពណាមក​បំផ្លាញបានឡើយទោះបីជាត្រូវចំណាយក្នុងការការពារក្នុងតម្លៃណាក៏ដោយ។

ដោយ​ :​ ឌី​ វីរ:​

អត្ថបទទាក់ទង