Khmer First Close

កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើរផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង ក្រោយបង្កជម្លោះជាមួយអ្នករត់តាក់ស៊ី

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី២៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 156
កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើរផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង ក្រោយបង្កជម្លោះជាមួយអ្នករត់តាក់ស៊ី កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើរផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង ក្រោយបង្កជម្លោះជាមួយអ្នករត់តាក់ស៊ី

កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើរ ផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង ក្រោយ បង្កជម្លោះជាមួយអ្នករត់តាក់ស៊ីទទួលដឹកអីវ៉ាន់ ប្រព្រឹត្ដិខុសពីបទវិន័យ ទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។

តាមសេចក្ដីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យអំពីហេតុផលដំណើរ រឿងដែលបានកើតឡើង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំងឱ្យធ្វើអធិការកិច្ចភ្លាម និងបានប្រជុំជួរបញ្ជាការ ពិភាក្សាឆ្លងករណីជម្លោះខាងលើ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។

នៅក្នុងអង្គប្រជុំ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ការិយាល័យនីតិកម្មនិងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបានពិភាក្សាលើអង្គហេតុ អង្គច្បាប់ និងក្រមសីលធម៌សម្រាប់មន្ត្រីប្រតិបត្តិច្បាប់ កិច្ចប្រជុំបានសម្រេចជាឯកច្ឆន្នដូចខាងក្រោម៖ ១-ធ្វើសំណើទៅអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន អនុលោម តាមមាត្រា៤១ នៃអនុក្រឹត្យលេខ២៩ អនក្រ.បក ចុះថ្ងៃទី៩ ខែមេសា ឆ្នាំ២០០២ ស្តីពីបទវិន័យ ទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

២-ធ្វើសំណើបង្កើតក្រុមប្រឹក្សាវិន័យ តាមឋានានុក្រម អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈ ទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ មាត្រា៤៦ ចែងថា «មុននឹងដាក់ទណ្ឌកម្ម តាមលក្ខន្តិកៈទូទៅ ត្រូវសុំយោបល់ក្រុមប្រឹក្សាវិន័យជាមុនសិន។ ការរៀបចំ និងការប្រព្រឹត្ត ទៅនៃក្រុមប្រឹក្សាវិន័យត្រូវកំណត់ដោយប្រកាសក្រសួងការពារជាតិ។»

សូមជម្រាបជូនថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានជួលឡាន លោក ហួរ ទ្រី ដឹកកង់ហាត់ប្រាណរបស់ខ្លួនក្នុងតម្លៃ៦០០០០រៀល ប៉ុន្ដែម្ចាស់តាក់ស៊ីបានទារក្នុងតម្លៃ ៨០០០០រៀល កើតការប្រកែងតវ៉ា ទើបបង្កឱ្យកើតជម្លោះ។ នៅថ្ងៃនោះដដែល លោកវរសេនីយ៍ឯក ស ប៊ុនសឿង ខឹងខ្លាំង ហើយនាំកូនចៅទៅចាប់ម្ចាស់តាក់ស៊ីដល់ផ្ទះតែម្ដង៕

អត្ថបទទាក់ទង