Khmer First Close

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យពហុកីឡដ្ឋានជាតិវិនិយោគលើការបង្កើតសេវាកម្មថ្មីៗ ដើម្បីរកចំណូលទ្រទ្រង់ខ្លួនឯងឱ្យមាននិរន្តរភាព

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 144
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យពហុកីឡដ្ឋានជាតិវិនិយោគលើការបង្កើតសេវាកម្មថ្មីៗ ដើម្បីរកចំណូលទ្រទ្រង់ខ្លួនឯងឱ្យមាននិរន្តរភាព ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ជំរុញឱ្យពហុកីឡដ្ឋានជាតិវិនិយោគលើការបង្កើតសេវាកម្មថ្មីៗ ដើម្បីរកចំណូលទ្រទ្រង់ខ្លួនឯងឱ្យមាននិរន្តរភាព

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ ពិនិត្យ និងសិក្សាលម្អិតអំពីលទ្ធភាពនៃការវិនិយោគបន្ថែមលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រចាំបាច់មួយចំនួន ក្នុងទីតាំងដែលមានស្រាប់ និងការបង្កើតសេវាថ្មីសម្រាប់រកចំណូលបន្ថែម ដើម្បីមានលទ្ធភាពចិញ្ចឹមពហុកីឡដ្ឋានជាតិ ប្រកបដោយនិរន្តរភាព និងដើម្បីអាចប្រើប្រាស់សម្រាប់ការទទួលរៀបចំព្រឹត្តិការណ៍ធំៗ ទាំងកម្រិតជាតិ និងអន្តរជាតិ។

ការជំរុញនិងស្នើរបស់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ធ្វើឡើងក្នុងពិធីប្រកាសសុពលភាព និងការចូលកាន់តំណែងរបស់ក្រុមប្រឹក្សាភិបាល និងនាយកប្រតិបត្តិនៃពហុកីឡដ្ឋានជាតិ នៅកីឡដ្ឋានមរតតេជោ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងបន្ដថា ដោយពហុកីឡដ្ឋានជាតិមរតកតេជោ មានទីតាំងឆ្ងាយពីទីប្រជុំជន ដូច្នេះហើយលោកស្នើឱ្យគណៈគ្រប់គ្រងពហុកីឡដ្ឋានជាតិ យកចិត្តទុកដាក់បន្ថែមលើគុណភាពសេវា, បរិស្ថាន, អនាម័យ, សុវត្ថិភាព និងសន្តិសុខនៅក្នុងបរិវេណ និងនៅជុំវិញពហុកីឡដ្ឋានជាតិ ដើម្បីបង្កើនភាពទាក់ទាញឲ្យប្រជាពលរដ្ឋ ទាំងអ្នករស់នៅជិតតំបន់នេះ និងអ្នកនៅឆ្ងាយ អាចមកលេងកម្សាន្ត ដោយក្តីរីករាយ និងបង្កើតការចងចាំល្អៗ។

ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានអំពាវនាវដល់ក្រសួង-ស្ថាប័នសាធារណៈ និងវិស័យឯកជន ផ្តល់ការគាំទ្រដល់ពហុកីឡដ្ឋានជាតិ តាមរយៈការប្រើប្រាស់សេវា និងការជួលទីតាំង សម្រាប់រៀបចំកម្មវិធីផ្សេងៗ ដែលទាក់ទងនឹងកីឡា, វប្បធម៌, សិល្បៈ, ការកម្សាន្ត និងការតាំងពិព័រណ៍តាមរយៈការដាក់លក់ផលិតផលផ្សេងៗទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅទីនេះ៕

អត្ថបទទាក់ទង