Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិគឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជានរណាឡើយ

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ 639
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិគឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជានរណាឡើយ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ គូសបញ្ជាក់ថា ការផ្តន្ទាទោសសកម្មជនបរិស្ថានមាតាធម្មជាតិគឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជានរណាឡើយ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្ដរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន ជុំវិញករណីកាត់ទោសសកម្មជនបរិស្ថាន ដោយស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា លើកឡើងថា ការផ្តន្ទាទោសសកម្មជនគឺផ្អែកលើច្បាប់ មិនមែនផ្អែកលើពួកគេជានរណាឡើយ។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ បានឱ្យដឹងថា ការចោទប្រកាន់លើការកាត់ទោសសកម្មជនមាតាធម្មជាតិថា ជាទម្រង់នៃការមិនអត់ឱន ការរឹតត្បិតលម្ហពលរដ្ឋ ឬការបង្រ្កាបការបញ្ចេញសម្លេងជំទាស់ គឺមិនត្រឹមតែគ្មានហេតុផលប៉ុណ្ណោះទេ ប៉ុន្តែជាការរើសអើងយ៉ាងខ្លាំង ព្រោះថា អង្គការសង្គមស៊ីវិលបន្តកើនឡើងដល់ជាង៦ពាន់ ហើយសំឡេងរបស់ពួកគេត្រូវបានពង្រីកបន្ថែមទៀតដោយប្រព័ន្ធផ្សព្វផ្សាយជាង២ពាន់ ដែលកំពុងប្រតិបត្តិការដោយគ្មានការត្រួតពិនិត្យ និងរឹតត្បិតលើការរួមចំណែកដល់ការលើកកម្ពស់សិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការបង្កើតគោលនយោបាយនៅកម្ពុជា។

លើសពីនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ ក៏បានគូសបញ្ជាក់ថា ការចោទប្រកាន់ពី «យុទ្ធនាការលាបពណ៌ និងការយាយីតាមប្រព័ន្ធតុលាការ» លើអង្គការសិទ្ធិការងារ គឺជារឿងមិនត្រឹមត្រូវនិងរើសអើងយ៉ាងខ្លាំង។ នៅកម្ពុជាគ្មានករណីដែលកម្មករឬសហជីពត្រូវបានបៀតបៀន ចាប់ខ្លួន ឬកាត់ទោស ដោយគ្រាន់តែអនុវត្តសកម្មភាពសហជីព និងសិទ្ធិពាក់ព័ន្ធនឹងការងាររបស់ខ្លួននោះទេ ប្រសិនបើទង្វើនោះមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងបំពានសិទ្ធិអ្នកដទៃ៕