បុរសពីរនាក់ក្លាយជាវីរៈបុរសប្រចាំភូមិ ដោយសារឿងមួយនេះ….!
ភ្នំពេញ៖ កាលពីថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៤ បងប្រុស សុ គុណ មុខរបរជាអ្នករត់ Pass Ap នៅម្តុំ K Mall ផ្លូវ វេងស្រេង ខ័ណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលគាត់មានស្រុកកំណើតនៅ ភូមិឈើទាល ឃុំ ត្នោតជុំ ស្រុកក្រគ ខេត្តពោធិ៍សាត់។ក្រោយពីសម្រាកពីការរត់Pass Ap គាត់បានរៃលុយគ្នាជាមួយពួកម៉ាកសម្លាញ់នឹងគ្នាបានទិញGANZBERG ចំនួន ៣កំប៉ុង ដើម្បីបាយឆ្ងាញ់ និងបង្កើតភាពសប្បាយរីករាយជាមួយពួកម៉ាកល្អរបស់គាត់ជារៀងរាល់ល្ងាច។ស្រាប់តែមានសំណាងគាស់ឈ្នះរង្វាន់ ១៦៨ ដុល្លារ ដែលមាន បន្ថែមនូវអក្សរថា ( ១៦៨ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់ ) នេះគឺជារង្វាន់ទឹកប្រាក់ ធ្វើអោយគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា រង្វាន់ដែលគាត់បានឈ្នះនេះ គឺមិនមែនត្រូវបានតែគាត់ម្នាក់ឯង ឬ ត្រឹមតែ ២នាក់មិត្តភ័ក្ររបស់គាត់ តែប៉ុណ្ណោះទេ ជាក់ស្តែងរង្វាន់នេះ គឺអតិថិជនកំពូលសំណាងជាអ្នកគាស់ត្រូវ គឺទទួលបានរង្វាន់ ១៦៨ដុល្លារ បន្ថែមរហូតដល់ ១០០ដង ដែលស្មើរនឹងទឹកប្រាក់សរុប ១៦,៨០០ ដុល្លារ ឯណោះ ដំណឹងនេះគ្រាន់តែក្រុមហ៊ុនប្រកាសអោយគាត់បានដឹងជាពត៌មានភ្លាម គាត់រំភើបស្ទើរគាំង រកអ្វីមកប្រៀបពុំបាន ទាំងស្ថានភាពគាត់កំពុងតែជួបការលំបាក រក១ថ្ងៃដើម្បី១ថ្ងៃតែប៉ុណ្ណោះ លែងអីមកជួបសំណាងធំបែបនេះ ធ្វើអោយគាត់សប្បាយចិត្តហួសថ្លែង អារម្មណ៍ភ្ញាក់ព្រឺតបីដូចកំពុងដេកយោលអង្រឹង លង់លក់ ត្រូវគេលួចកាត់ខ្សែរអញ្ចឹងឯង ។
លក្ខខណ្ឌបែងចែករង្វាន់ ១៦៨ ដុល្លារ ជូនពួកម៉ាកល្អ ១០០នាក់
ល.រ |
អ្នកមានសិទ្ធិបើករង្វាន់ |
ចំនួន |
សរុប |
១ |
អ្នកគាស់ត្រូវ |
១០ រង្វាន់ |
១,៦៨០ ដុល្លារ |
២ |
ពួកម៉ាកល្អ ២–១០ នាក់ ផឹកជុំគ្នា(មិនរាប់បញ្ជូលអ្នកគាស់ត្រូវទេ) |
១០ រង្វាន់ |
១,៦៨០ ដុល្លារ |
៣ |
អ្នកលក់ដុំ ១រង្វាន់ និង អ្នកលក់រាយ ១រង្វាន់ |
២ រង្វាន់ |
៣៣៦ ដុល្លារ |
៤ |
សម្រាប់អភិវឌ្ឍន៍មូលដ្ឋានក្នុងភូមិឃុំ(ឧ. អំពូលសូឡា) |
១០ រង្វាន់ |
១,៦៨០ដុល្លារ |
៥ |
អ្នកជិតខាងក្នុងភូមិឃុំតែមួយ និង អ្នកមានគុណសម្បត្តិក្នុងភូមិឃុំ (អ្នកគាស់ត្រូវ មានសិទ្ធិក្នុងការចូលរួមជ្រើសរើសពួកម៉ាកល្អ ឬអ្នកជិតខាង ស្ថិតនៅក្នុងភូមិ ឃុំ តែមួយ តាមរយះមេភូមិ ឬមេឃុំ ឬមេប៉ុស្តិ៍ ) |
៦៨ រង្វាន់ |
១១,៤២៤ ដុល្លារ |
|
សរុប ១៦៨ ដុល្លារ X ពួកម៉ាកល្អ ១០០ នាក់ |
១០០ រង្វាន់ |
១៦,៨០០ ដុល្លារ |