Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ទិត សុធា ដឹកនាំក្រុមគ្រូពេទ្យអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយ ខេត្តកំពង់ធំ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 153
ឯកឧត្តម ទិត សុធា ដឹកនាំក្រុមគ្រូពេទ្យអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា ដឹកនាំក្រុមគ្រូពេទ្យអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋនៅក្នុងឃុំកំពង់ស្វាយ ខេត្តកំពង់ធំ

 

នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅសាលាបឋមសិក្សាទួលក្បិល ស្ថិតនៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ  បានសហការសម្របសម្រួលដឹកនាំវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យរបស់អង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា ប្រមាណ៤០នាក់ ចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក ចែកថ្នាំពេទ្យ និងវ៉ែនតា ជូនដល់ប្រជាពលរដ្ឋប្រមាណជាង១ពាន់នាក់នៅក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កម្មវិធីពិនិត្យ និងព្យាបាលជំងឺទូទៅនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម សេង សាវន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឯកឧត្តម អ៊ឹង មល្លីវណ្ណ អនុប្រធានក្រុមការងារចុះជួយឃុំកំពង់ស្វាយ លោក ថន ពុទ្ធា អភិបាលរងស្រុកកំពង់ស្វាយ លោក ហ៊ុន សុខុម ប្រធានអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជានិងសហការី លោកមេឃុំកំពង់ស្វាយ និងអាជ្ញាធរដែនដីនៅមូលដ្ឋានជាច្រើននាក់។

ក្នុងនាមឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា  បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ និងចាត់ទុកការចុះពិនិត្យព្យាបាលជំងឺទូទៅនាឱកាសនេះ ថាជាកិច្ចសហការដ៏ល្អរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយនិងអង្គការសមាគម ដើម្បីបម្រើប្រជាជននៅក្នុងមូលដ្ឋាន។ ឯកឧត្តម ទិត សុធា បានបន្ថែមថា ការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅនេះផងដែរ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់របស់អង្គការគ្រិស្តបរិស័ទកម្ពុជា ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមទីជនបទ បន្ថែមលើការផ្តល់សេវាពិនិត្យព្យាបាលជំងឺដែលមានស្រាប់នៅតាមមណ្ឌលសុខភាពនៅតាមមូលដ្ឋាននិងក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ដល់សុខុមាលភាពរបស់ប្រជាជននៅតាមសហគមន៍ផងដែរ។

តាមរយៈសកម្មភាពការងាររបស់វេជ្ជបណ្ឌិតជំនាញ និងក្រុមគ្រូពេទ្យផ្នែកគ្លីនិចចល័ត កន្លងមកនេះ អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា បានចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ក៏ដូចជាបានធ្វើការងារមនុស្សធម៌នៅតាមគ្រប់រាជធានីខេត្តនៅទូទាំងប្រទេស ដែលបានផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ វាស់ភ្នែក ចែកថ្នាំ ឱសថ និងចែកវ៉ែនតាជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារ ដែលក្នុងការចុះបំពេញភារកិច្ចផ្នែកគ្លីនិចចល័តម្តងៗ មានប្រជាពលរដ្ឋចូលរួមពិនិត្យ និងព្យាបាលជំងឺកន្លែងខ្លះប្រមាណជាង២ពាន់នាក់ និងនៅតាមមូលដ្ឋានខ្លះទៀតមានប្រជាពលរដ្ឋចូលរួមពី៥០០នាក់ទៅជាង១ពាន់នាក់៕

អត្ថបទទាក់ទង