Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនរាថយឡើយក្នុងការកសាងប្រទេសដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន

ដោយ៖ ស៊ុន ដារ៉ា ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 95
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនរាថយឡើយក្នុងការកសាងប្រទេសដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនរាថយឡើយក្នុងការកសាងប្រទេសដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន

នៅក្នុងពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនៅទឹកដីស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនរាថយឡើយក្នុងការកសាងប្រទេសដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជនរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ នឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈការពង្រឹងឯករាជ្យភាព និងភាពម្ចាស់ការលើការដឹកជញ្ជូនតាមផ្លូវទឹកដែលនឹងជួយសម្រួលដល់លំហូពាណិជ្ជកម្ម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោនេះ ក៏នឹងក្លាយជាប្រព័ន្ធគ្រប់គ្រងធនធានទឹកដ៏មានប្រសិទ្ធភាព ដែលនឹងបើកសក្តានុពលនៃតំបន់ជាប់ផ្លូវទឹកជាច្រើនទៀត រួមទាំងតំបន់នៅតាមដងទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ ហើយដែលនឹងនាំមកនូវការវិនិយោគជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម ឡូជីស្ទីក និងអចលនទ្រព្យ ក៏ដូចជាសក្តានុពលនៃការអភិវឌ្ឍទៅដល់តំបន់ដែលព្រែកជីកនេះ ឆ្លងកាត់ ព្រមទាំងតំបន់ដទៃទៀតនៅទូទាំងប្រទេស៕

អត្ថបទទាក់ទង