Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ អាចារិនី ត្រូវចូលរួមយ៉ាងសកម្មជួយដល់សង្គម តាមរយៈការផ្តល់ការអប់រំជូនប្រជាពលរដ្ឋ យុវជនកូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកពីអំពើទុច្ចរិត និងអំពើអបាយមុខផ្សេងៗ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 173
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ អាចារិនី ត្រូវចូលរួមយ៉ាងសកម្មជួយដល់សង្គម តាមរយៈការផ្តល់ការអប់រំជូនប្រជាពលរដ្ឋ យុវជនកូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកពីអំពើទុច្ចរិត និងអំពើអបាយមុខផ្សេងៗ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាចារ្យ អាចារិនី ត្រូវចូលរួមយ៉ាងសកម្មជួយដល់សង្គម តាមរយៈការផ្តល់ការអប់រំជូនប្រជាពលរដ្ឋ យុវជនកូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកពីអំពើទុច្ចរិត និងអំពើអបាយមុខផ្សេងៗ

នៅក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ចំនួនប្រមាណ១០០០នាក់នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាចារ្យ អាចារិនី ត្រូវធ្វើខ្លួនឱ្យបានត្រឹមត្រូវតាមធម្មវិន័យព្រះពុទ្ធសាសនានិងសីលធម៌សង្គម កសាងខ្លួនឱ្យក្លាយទៅជាបុគ្គលដែលគួរឱ្យគោរពស្រឡាញ់ និងទទួលបានការជឿទុកចិត្តពីប្រជាជន និងមហាជននៅមូលដ្ឋាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាចារ្យ អាចារិនី ក្រៅពីមានតួនាទីដឹកនាំរៀបចំពិធីកម្មផ្សេងៗ ក៏អាចចូលរួមយ៉ាងសកម្មជួយដល់សង្គម តាមរយៈការផ្តល់ការអប់រំ ជូនប្រជាពលរដ្ឋ យុវជនកូនចៅរបស់ប្រជាពលរដ្ឋឱ្យវៀរចាកពីអំពើទុច្ចរិត និងអំពើអបាយមុខផ្សេងៗ ក៏ដូចជាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង អំពើហិង្សា និងការជួញដូរមនុស្សជាដើម។

ទោះយ៉ាងណា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សកម្មភាពរបស់អាចារ្យ អាចារិនី នឹងចូលរួមចំណែកដល់ប្រសិទ្ធភាពគោលដៅនៃការអនុវត្តន៍គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល៕

 

អត្ថបទទាក់ទង