Khmer First Close

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជាជាប្រទេសតូច ប៉ុន្តែថ្លៃថ្នូរ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 200
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជាជាប្រទេសតូច ប៉ុន្តែថ្លៃថ្នូរ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជាជាប្រទេសតូច ប៉ុន្តែថ្លៃថ្នូរ

នៅក្នុងសន្និសីទស្តីពី សមិទ្ធផលរយៈពេល១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាជាប្រទេសតូច ប៉ុន្តែថ្លៃថ្នូរ ដោយសារកម្ពុជាស្គាល់កាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងចេះប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវជំហរឥតងាករេនៅចំពោះមុខបញ្ហាតំបន់នីមួយៗ និងបញ្ហាអន្តរជាតិ។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានគូសបញ្ជាក់ថា កម្ពុជា គោរពរាល់កិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខានៅលើឆាកអន្តរជាតិ តំបន់ និងអនុតំបន់ដោយផ្តល់តម្លៃជាអាទិភាពចំពោះឧត្តមប្រយោជន៍របស់ប្រទេសកម្ពុជា។

ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ ក៏បានគូសបញ្ជាក់ថា ជាក់ស្តែង ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាគោរពមជ្ឈភាព និងឯកភាពអាស៊ាន ដោយជំហររបស់កម្ពុជា មិនអាចខុសពីជំហររបស់អាស៊ាននោះទេ។ ក្នុងនាមជាសមាជិកអាស៊ាន និងក្នុងនាមជាសមាជិកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដូចជា មហាអនុតំបន់មេគង្គ, RCEP និង CLV-DTA ជាដើម កម្ពុជាគោរពនិងអនុវត្តយន្តការ លក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង៕