Khmer First Close

កក្រើក ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2!!

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 187
កក្រើក ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2!! កក្រើក ជាមួយមហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2!!

ត្រៀមខ្លួនហើយឬនៅហ្វេនៗសំណព្វចិត្តទាំងអស់? កុំ​ភ្លេច​​ត្រៀមខ្លួនសម្រាប់​ព្រឹត្តិការណ៍​​ប្រគំតន្ត្រី​លំដាប់ពិភពលោក​​ GANZBERG​ Super Idol រដូវកាលទី 2 !!

 

មហា​ព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក​ GANZBERG SUPER IDOL CONCERT ដ៏ធំបំផុតប្រចាំឆ្នាំ 2024 ​នេះ​​នឹង​នាំ​វត្តមាន​របស់​លោក PSY កំពូលតារាចម្រៀងកូរ៉េ K-Pop ម្ចាស់បទ Gangnam Style (K-Pop Legend) ដ៏​ល្បីរន្ទឺពាសពេញពិភពលោក​នៅថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2024 ដ៏ខ្លីខាង​មុខ​នេះអមជាមួយ​វត្ត​មាន​កំពូល​តារាចម្រៀង​ក្នុង​ស្រុកជាច្រើន​រូប​ទៀតក្នុងបរិវេណកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ)។

 

នេះ​គឺជាលើកទី01 ហើយ​ដែល​កំពូលតារាចម្រៀងកូរ៉េ K-Pop លោក PSY ​មាន​វត្ត​​មាន​​​​ក្នុង​ការ​​ប្រគំតន្ត្រីអន្តរជាតិខ្នាត​យក្ស​នៅលើឆាក GANZBERG ។ លោក PSY ដែលមានឈ្មោះ​ពិត​ថា Park Jae-sang ​បាន​ក្លាយជា​តារា​អន្តរជាតិដែល​មានឈ្មោះ​ល្បីរន្ទឺពាសពេញពិភព​​លោក​ជា​មួយ​នឹង​បទចម្រៀងដែល​​មានចង្វាក់​​ទាក់​ទាញប្លែកខុសពីគេ។ ហើយ​អ្វីដែល​ធ្វើ​ឱ្យពិភព​លោក​ស្គាល់​លោក PSY កាន់​តែច្បាស់​​ក្នុងពេល​ដ៏ខ្លីនោះ គឺ​តាមរយៈបទចម្រៀងដ៏ល្បីល្បាញ Gangnam Style ​អមដោយ MV នៅឆ្នាំ 2012 ដែល​បាន​ក្លាយជាវីដេអូ YouTube ​ទី01 ដែល​មាន​​អ្នកចូលទស្សនា​រហូត​ដល់​​ទៅ​លើស 1 ពាន់​​លាន​ដង និង​បាន​ស្ថិត​នៅ​​កំពូល​តារាងរយៈពេលជិត 5 ឆ្នាំមុនពេល​​ត្រូវ​បាន​​វ៉ាឈ្នះ​ដោយវីដេអូចម្រៀង See You Again របស់កំពូលតារាចម្រៀងរែប Wiz Khalifa។

 

សូមបញ្ជាក់​​ថា Gangnam Style បាន​ក្លាយជាបទចម្រៀង K-Pop ដំបូង​ដែល​មាន​អ្នកចូល​ទស្សនា​រហូតដល់​លើស​ 4 ពាន់​លានដងគិត​ត្រឹម​ខែមីនា ឆ្នាំ 2021។

 

ក្រៅពីបទ Gangnam Style លោក PSY ក៏​បាន​​បញ្ចេញ​បទចម្រៀង​ដ៏ល្បីរន្ទឺ​មួយ​បទទៀត​មាន​ចំណងជើង​ថា Gentleman រួមជាមួយ​បទចម្រៀងល្បីៗជាច្រើនទៀត​ដែល​​ធ្វើ​ឱ្យ​​កេរ្ដិ៍ឈ្មោះ​របស់​លោកក្នុង​នាមជាកំពូលតារាជើងចាស់​ក្នុងវិស័យ K-Pop ឬ K-Pop Legend កាន់​តែ​ល្បីរន្ទឺ។ ដោយសារតែប្រជាប្រិយភាព​ដ៏សម្បើម​របស់​លោក លោក PSY ត្រូវ​បាន​​អញ្ជើញ​ឱ្យទៅច្រៀង​​ក្នុង​ព្រឹត្តិការណ៍​​ប្រគំតន្ត្រី​អន្តរជាតិ​នៅ​ប្រទេសជាច្រើន​ រួម​ទាំង​នៅ​សហ​រដ្ឋអាម៉េរិក ផង​ដែរ និង​​លើក​នេះ​នៅខ្មែរយើងផងដែរ។

 

សូមកុំភ្លេច​ណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូលតារាចម្រៀងដ៏ឆ្នើមរបស់ យើងក្នុងព្រឹត្តការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2024 GANZBERG Super Idol រដូវកាលទី 2 ! សំបុត្រ​ចូលរួ​មទស្សនា​នឹង​មានលក់​ក្នុងពេលឆាប់ៗនេះ!

 

GANZBERG តន្រ្តីលំដាប់ពិភពលោក!!

GANZBERG SUPER IDOL CONCERT!!