Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ទស្សនៈពលរដ្ឋ៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មានឈាមជ័រជាយួន

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ ព័ត៌មានជាតិ 162
ទស្សនៈពលរដ្ឋ៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មានឈាមជ័រជាយួន ទស្សនៈពលរដ្ឋ៖ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី មានឈាមជ័រជាយួន

កន្លងទៅថ្មីៗនេះ មានការបែកធ្លាយវីដេអូកិច្ចសម្ភាសន៍របស់ សម រង្ស៊ី នៅលើបណ្តាញសង្គមមួយចំនួន ដែលលោក សម រង្ស៊ី និយាយភាសាវៀតណាមឆ្លើយតបនៅក្នុងកិច្ចសម្ភាសន៍យ៉ាងស្ទាត់ជំនាញ ដោយមិនត្រូវការអ្នកបកប្រែនោះទេ ហើយលើសពីនេះក៏និយាយទៀតថា «អរគុណដល់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលបានបោះឆ្នោតពេលកន្លងទៅដើម្បីជាកម្លាំងមួយក្នុងការដណ្ដើមអំណាចពីគណបក្សប្រជាជនកម្ពុជា»។

ជុំវិញការនិយាយភាសាវៀតណាមនេះដែរ បានធ្វើឱ្យមជ្ឈដ្ឋានប្រជាជនខ្មែរ មានការចាប់អារម្មណ៍ ដោយហេតុថា នៅក្នុងជីវិតនយោបាយ បុគ្គល សម រង្ស៊ី មិនដែលខ្លាចញញើតក្នុងការវាយប្រហារញុះញង់លាបពណ៌មួលបង្កាច់មកលើគណបក្សប្រជាជនកម្ពុជាថាជាអាយ៉ងយួន និងចោទប្រកាន់បែបទុច្ចរិតគ្រប់បែបយ៉ាងមកលើថ្នាក់ដឹកនាំប្រទេស ប៉ុន្តែនៅទីបំផុតការពិតខ្លួនឯងទៅវិញទេ ត្រូវបានគេដឹងថា មានម្ដាយជាជនជាតិយួនពិតប្រាកដឈ្មោះ «អ៊ិនអែម» ភរិយាលោក សម សារី ដែលត្រូវជាឪពុកបង្កើតរបស់ទណ្ឌិត សម រង្ស៊ីនេះ។

ស្ត្រីម្នាក់ដែលមានលំនៅដ្ឋានក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានវ័យ៦០ឆ្នាំ ធ្លាប់បានថ្លែងអះអាងថា ម្តាយបង្កើតរបស់ទណ្ឌិត សម រង្ស៊ី គឺលោកស្រី អ៊ិន អេម ជាជនជាតិវៀតណាម ដោយស្រ្តីរូបនេះអះអាងថា ឪពុករបស់អ្នកស្រី គឺជាអ្នកបម្រើការងាររាជការក្នុងសម័យសង្គមរាស្ត្រនិយមជាមួយលោក សម សារី ឪពុករបស់ សម រង្ស៊ី។ អ្នកស្រីថែមទាំងអះអាងថា ឪពុករបស់អ្នកស្រី គឺជាអ្នកជួយរៀបចំបញ្ជូនលោកស្រី អ៊ិន អេម និងកូនៗទៅកាន់ប្រទេសអង់គ្លេស ពេលលោក សម សារី ចេញទៅបំពេញការងារទូតនៅក្នុងប្រទេសអង់គ្លេសនាឆ្នាំ១៩៥៨។

ប្រជាជនខ្មែរច្បាស់ជានៅចងចាំមិនទាន់ភ្លេចទេថា កាលពីពេលកន្លងទៅ ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ធ្លាប់បានចុះកិច្ចព្រមព្រៀងជាមួយយួនម៉ុងតាញ៉ា ដែលមានកុក ស ជាមេដឹកនាំ ដើម្បីទទួលបានការគាំទ្រឱ្យគណបក្សសង្រ្គោះជាតិឡើងកាន់អំណាច ជាថ្នូរដោះដូរនឹងដី៤ខេត្តនៅភូមិភាគឦសាននៃប្រទេសកម្ពុជា។ ដើម្បីមហិច្ឆតាអំណាច សម រង្ស៊ី បានប្រើប្រាស់គ្រប់មធ្យោបាយគ្រប់រូបភាពទោះបីជាដឹងថា ទង្វើនោះក្បត់ផលប្រយោជន៍ជាតិនិងប្រជាជនក៏ដោយ តួយ៉ាង ទណ្ឌិតក្បត់ជាតិរូបនេះ ក៏ធ្លាប់បានញុះញង់កុំឱ្យបរទេសមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា និងកុំឱ្យផ្តល់ជំនួយដល់កម្ពុជាជាដើម ជាពិសេសភ័ស្តុតាងនៃការចុះកិច្ចព្រមព្រៀងកាត់ដីខ្មែរ៤ខេត្តទៅឱ្យយួនម៉ុងតាញ៉ា បានបង្ហាញកាន់តែច្បាស់ថា ទណ្ឌិត សម រង្ស៊ី ក្បត់ជាតិខ្មែរហើយ៕

ដោយ៖ តាំង ករុណា