Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តើហេដ្ឋារចនាសម្ព័ន្ធរឹងមាំមានអ្វីខ្លះ? និងតើវាជួយអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 151
តើហេដ្ឋារចនាសម្ព័ន្ធរឹងមាំមានអ្វីខ្លះ? និងតើវាជួយអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ? តើហេដ្ឋារចនាសម្ព័ន្ធរឹងមាំមានអ្វីខ្លះ? និងតើវាជួយអ្វីខ្លះដល់សេដ្ឋកិច្ចជាតិ?

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរូបវ័ន្តរឹងមាំផ្នែកឡូជីស្ទីកនេះ គឺជួយឱ្យប្រទេសជាតិរបស់យើងមានលំនឹង និងមានសក្តានុពលកាន់តែខ្លាំងនៅក្នុងអនាគត។

សម្តេចធិបតី បានថ្លែងបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ ប្រៀបដូចជារោងដែលយើងគ្រប់គកនាកំពុងជ្រកនេះ ហើយសេដ្ឋកិច្ចប្រៀបដូចជាគ្រាប់ភ្លៀង។ នៅខែវស្សាមានភ្លៀង ខែប្រាំង រាងក្តៅ គ្មានភ្លៀង រីឯខែកក្តិកវិញរងារ។ ប៉ុន្តែនៅខែប្រាំង ខែភ្លៀង គឺយើងមានដំបូលជ្រក។ ប្រសិនបើមានខ្យល់ខ្លាំង ហេដ្ឋារចនាសម្ព័ន្ធយើងរឹងមាំ មានដំបូលជ្រក នោះគឺយើងមិនខ្លាចទទឹកនោះទេ។

សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ចុះប្រសិនជាយើងមិនមានហេដ្ឋារចនាសម្ព័ន្ធ មិនមានដំបូលជ្រករឹងមាំទេ បើមានខ្យល់ព្យុះបក់មកតែបន្តិច នោះប្រាកដជាប៉ើងខ្ចិចខ្ទីអស់ហើយ។ សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចពិភពលោកតែងឡើង-ចុះ ហើយវិស័យផ្សេងៗក៏តែងឡើង-ចុះ ប៉ុន្តែការកសាងហេដ្ឋារចនាសម្ព័ន្ធនិងភាពប្រកួតប្រជែង គឺជួយឱ្យយើងប្រកួតប្រជែងកាន់តែខ្លាំង ដោយវាជួយទាញសក្តានុពលឱ្យល្អនៅពេលសេដ្ឋកិច្ចកើន ហើយនៅពេលសេដ្ឋកិច្ចជួបបញ្ហា យើងអាចទប់សភាពការណ៍បាន ហើយបន្តដំណើរឆ្ពោះទៅមុខឥតឈប់ឈរបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕

អត្ថបទទាក់ទង