ប្រភព Khmer Leak៖ បែកធ្លាយសម្លេង អនុប្រធានគណបក្សកម្លាំងជាតិក្នុងអង្គប្រជុំ
ខ្ញុំសូមចែករំលែកជូនបងប្អូនជាសកម្មជននិងអ្នកគាំទ្រ
បក្សកំលាំងជាតិនូវខ្លឹមសារសំខាន់ៗមួយចំនួនរបស់លោក
អនុប្រធានគណបក្ស សុខ គឹមសេង ដែលបានវាយតម្លៃ
អំពីមុខមាត់ពិត ការប្រែធាតុ ក្រយ៉ៅ និងការចំអកលើ
ក្រុមថ្នាក់ដឹកនាំរបស់បក្សភ្លើងទៀននិងបក្សឆន្ទះខ្មែរដូចតទៅ :
1.ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងឆន្ទៈខ្មែរគិតតែពីរឿងដណ្តើម
អំណាច ឈ្លោះកាប់ចាក់គ្នាដណ្តើមកៅអីសភា បក្សពួកគ្រួសារនិយម
គិតតែពីរឿងប្រមូលលុយពីសមាជិកបក្សខ្លួន។
2.ការរួបរួមអ្នកប្រជាធិបតេយ្យ និងសម្ព័ន្ធភាពឆ្ពោះទៅអនាគត
គឺមានតែសំបក និងបរិមាណ តែគ្មានគុណភាព ហើយការចូលរួម
របស់សមាជិកគឺគ្រាន់តែជារូបភាពដើម្បីកុំឱ្យគេដកចេញពីតួនាទី។
3.ឆ្លើយតបនឹងការលើកឡើងកាលពីពេលថ្មីៗនេះរបស់ លោក គឹមសួរ ភិរិទ្ធ
ថា បក្សគាត់គ្មានស្មៅល្អឱ្យសេះស៊ីផង ហើយបើទោះមានស្មៅក៏មិនប្រាកដថា
សេះចង់ស៊ីដែរ។
4.ថាឱ្យលោក សុក ហាច ថាជាបណ្ឌិតសេដ្ឋកិច្ចចេះតែប្រមូលលុយនិង
កេងចំណេញ កឹបកេងពីលុយបង់កាតព្វកិច្ចរបស់សមាជិកបក្សតែប៉ុណ្ណោះ។
សូមស្តាប់សំលេងលោកអនុប្រធាន សុខ គឹមសេង ក្នុងអង្គប្រជុំ
ដែលខ្ញុំក៍បានចូលរួមផ្ទាល់ដែរ