ស្ថាប័នជួញដូរទ្រព្យឌីជីថល ៦ នៅអាស៊ី រួមគ្នាបង្កើត “សម្ព័ន្ធភាពការជួញដូរទ្រព្យឌីជីថលអាស៊ី”
(ប៊ូសាន កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ “សម្ព័ន្ធភាពការជួញដូរទ្រព្យ
ឌីជីថលអាស៊ី” (The “Asia Digital Asset Exchange Alliance”) ត្រូវបានដាក់ឱ្យដំណើរការនៅព្រឹត្តិការណ៍ Blockchain Week (BWB) ២០២៤ នៅក្នុងទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង
សម្ព័ន្ធភាពនេះ មានការចូលរួមជាសមាជិកភាពពីស្ថាប័នជួញដូរទ្រព្យឌីជីថលមកពីប្រទេស៦ផ្សេងៗគ្នារួមទាំងកម្ពុជាផងដែរ ដែលប្រតិបត្តិទាំងក្នុងទីផ្សារក្នុងស្រុករៀងៗខ្លួន និងទីផ្សារអន្តរជាតិ។ ក្នុងនោះ មានស្ថាប័ន Busan Digital Asset Exchange របស់កូរ៉េខាងត្បូង, ស្ថាប័ន Osaka Digital Exchange (ODX) របស់ជប៉ុន, ស្ថាប័ន ADDX របស់សិង្ហបុរី, ស្ថាប័ន GreenX របស់ម៉ាឡេស៊ី, ស្ថាប័ន TokenX របស់ថៃ, និងស្ថាប័ន Mekong Digital Exchange (MKEX) របស់កម្ពុជា។
សមាជិកនៃសម្ព័ន្ធភាពថ្មីនេះ បានសង្កត់ធ្ងន់ អំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងប្រព័ន្ធស្ថានប្រព័ន្ធទ្រព្យ
ឌីជីថល និងជំរុញការប្រកួតប្រជែងជាសកល ព្រមទាំងឯកភាពសហការលើការពង្រីកទីផ្សារការសម្របសម្រួលបទប្បញ្ញត្តិ និងការផ្លាស់ប្តូរព័ត៌មាន បច្ចេកវិទ្យា និងជំនាញប្រតិបត្តិការទៅវិញទៅមក។
ក្នុងសមាជិកភាពនេះ ស្ថាប័នជួញដូរទ្រព្យឌីជីថលនីមួយៗបានដាក់ចេញនូវគោលដៅរៀងៗខ្លួន ហើយក្នុងនោះ លោកស្រី Grace Lee ប្រធានស្ថាប័ន Mekong Digital Exchange (MKEX) របស់កម្ពុជា បានមានប្រសាសន៍ថា “ការចូលរួមរបស់ MKEX នៅក្នុង “សម្ព័ន្ធភាពការជួញដូរទ្រព្យឌីជីថលអាស៊ី” គឺជាវឌ្ឍនភាព
អស្ចារ្យថ្មី ចាប់តាំងពីស្ថាប័ននេះទទួលបានការអនុញ្ញាតផ្លូវការពីអាជ្ញាធរមូលបត្រកម្ពុជា។ លោកស្រីបានបង្ហាញការជឿជាក់ថា “សម្ព័ន្ធភាពការជួញដូរទ្រព្យឌីជីថលអាស៊ី” នឹងក្លាយជាវឌ្ឍនភាពប្រកបដោយការ ស្វាគមន៍ថ្មីសម្រាប់ទីផ្សារទ្រព្យឌីជីថលរបស់កម្ពុជា និងអាស៊ី។
លោក Sang-min Kim នាយកប្រតិបត្តិនៃស្ថាប័ន Busan Digital Asset Exchange ដែលជាសមាជិកមួយនៃសម្ព័ន្ធភាពនេះ បានបន្ថែមថា សម្ព័ន្ធភាពដៃគូនេះនឹងសហការដើម្បីធានាឱ្យបាននូវទំនុកចិត្តរបស់
អតិថិជន និងការការពារវិនិយោគិនក្នុងការជួញដូរទ្រព្យឌីជីថលនៅក្នុងប្រទេសនីមួយៗសម្រាប់ជាជំហានដំបូង។ ហើយតាមរយៈសមិទ្ធផលនេះ ការសហការរបស់សមាជិកទាំងអស់នឹងរួមចំណែកគាំទ្រដល់កំណើនស្ថិរភាព និងការពង្រីកទីផ្សារនៃសមាជិករបស់ខ្លួន។