Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

តើការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ ដើម្បីធ្វើបាបប្រជាពលរដ្ឋ ដូចការចោទប្រកាន់មែនឬ?

ដោយ៖ Yeung Sreypoch ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ 137
តើការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ ដើម្បីធ្វើបាបប្រជាពលរដ្ឋ ដូចការចោទប្រកាន់មែនឬ? តើការដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ ដើម្បីធ្វើបាបប្រជាពលរដ្ឋ ដូចការចោទប្រកាន់មែនឬ?

នៅក្នុងឱកាសអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល» នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍគឺប្រែក្លាយដី ១ម៉ែត្រការ៉េ មួយហិកតា ១០ហិកតា ពីផលតិចចែកជូនប្រជាពលរដ្ឋតិច ទៅជាកន្លែងដែលអាចបង្កើតទៅជាសកម្មភាពសេដ្ឋកិច្ចច្រើន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋឱ្យបានច្រើន នេះហើយ គឺជាការអភិវឌ្ឍពិតប្រាកដ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការអភិវឌ្ឍមិនមែន ដើម្បីធ្វើបាបប្រជាពលរដ្ឋ ដូចការចោទប្រកាន់នោះទេ គឺរាជរដ្ឋាភិបាលខិតខំយកចិត្តទុកដាក់ ដោយបានដាក់ចេញនូវគោលនយោបាយជាច្រើន នៅក្នុងការដោះស្រាយនូវផលលំបាករបស់ប្រជាជន ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានទទួលផល ពីព្រោះផលដែលប្រមូលបានមិនមែនតែវិស័យឯកជនមួយ ពីរ ឬសម្រាប់ថ្នាក់ដឹកនាំនោះទេ។

ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងចំណោមដីទំហំ ២០០ហិកតា មួយ ឬពីរភាគបី គឺយកទៅកសាងសេដ្ឋកិច្ចដែលបម្រើឱ្យការបង្កើតការងារ ភាពស៊ីវិល័យ និងសេវាសាធារណៈ ដូចជាមន្ទីរពេទ្យ មណ្ឌលសុខភាព សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធនានា។ ចំណែកមួយភាគទៀត គឺបម្រើឱ្យបងប្អូនប្រជាពលរដ្ឋ ហើយ ផលលាភនៃសុខសន្តិភាព នឹង ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍឥតឈប់ឈរ ដូចជាអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែង ជាក់ស្តែងដូចជាកន្លែងនេះយ៉ាងដូច្នេះដែរ (ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុនធីភី ម៉ូរ៉ាល់គ្រុប ក្រុងអរិយក្សត្រ ខេត្តកណ្តាល) ពីមុនជាកន្លែងដុះស្មៅពេលនេះ និងទៅអនាគតក្លាយជាកន្លែងដុះអគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕