Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម ហ៊ុន ម៉ានី៖ អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តខ្លាំងណាស់ពីយើងទាំងអស់គ្នា!

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1139
ឯកឧត្តម ហ៊ុន ម៉ានី៖ អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តខ្លាំងណាស់ពីយើងទាំងអស់គ្នា! ឯកឧត្តម ហ៊ុន ម៉ានី៖ អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តខ្លាំងណាស់ពីយើងទាំងអស់គ្នា!

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា «ខ្ញុំនៅចាំសម្តីរបស់ប្រធានសមាគមប៉ារ៉ាឡាំពិកឥណ្ឌូនេស៊ី ដែលបានលើកឡើងថា អាស៊ានប៉ារ៉ាហ្គេម ក្រៅពីរឿងឈ្នះ ចាញ់ ក៏ជាឱកាសដែលធ្វើឱ្យអត្តពលិកដែលមានពិការភាព មានអារម្មណ៍ថាពួកគាត់ធម្មតា ដូចគេដូចឯង»។

ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍បន្ថែមថា [អត្តពលិកពិការត្រូវការគាំទ្រ និងការលើកទឹកចិត្តពីពួកយើង។ ពួកគាត់ចង់ឱ្យយើងចូលរួម និងស្វែងយល់ពីពួកគាត់ ហើយអាស៊ានប៉ារ៉ាហ្គេមគឺជាឱកាសសម្រាប់ពួកគាត់ក្នុងការបង្ហាញសមត្ថភាពរបស់ពួកគាត់។ ដូច្នេះ សូមបងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមផ្តល់កម្លាំងដល់កីឡាករ កីឡាករិនី ជាអត្តពលិករបស់យើង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ានប៉ារាហ្គេម លើកទី ១២ ដែលរៀបចំនៅព្រះរាជាណាចក្រកម្ពុជាយើង]។

អត្ថបទទាក់ទង