Khmer First Close

ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទី ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណ

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃសុក្រ ទី៣ ខែមករា ឆ្នាំ២០២៥ ព័ត៌មានជាតិ 144
ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទី ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណ ឯកឧត្តម ហ៊ុន ម៉ានី គូសបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា តែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទី ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានបង្ហោះសារនៅក្នុងបណ្តាញសង្គមផ្លូវការថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណីដ៏ជ្រាលជ្រៅរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងបានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែងដល់កូនចៅ ចៅទួត។

ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាងឱ្យយុវជនកម្ពុជាដ៏ធំមួយតែងរៀបចំកម្មវិធីនានាដែលសម្តែងនូវកត្តញ្ញូកតវេទីរបស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី១០០ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះ ពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានដល់ទូលបង្គំយើងខ្ញុំបានរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំងដែលបានបង្ហាញនូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់ព្រះមហាក្សត្រ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហ៊ុន ម៉ានី បានប្តេជ្ញាការពាររាល់សមិទ្ធផលទាំងឡាយ ដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញទោះជាក្នុងតម្លៃណាក៏ដោយ និងប្តេជ្ញាដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនាតរៀងទៅ៕