ដឹងតែកក្រើកទៀតហើយជាមួយការប្រគំតន្ត្រី GANZBERG Super Idol រដូវកាលទី 3 ដែលជាព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025!
ភ្នំពេញ – នៅថ្ងៃសៅរ៍ ទី 18 ខែមករា ឆ្នាំ 2025 ក្រុមហ៊ុន GANZBERG នឹងមកនូវមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏កក្រើកនេះនឹងមានវត្តមានចូលរួមសម្ដែងពីក្រុមតារាចម្រៀងកូរ៉េ K-POP និងតារាចម្រៀងល្បីៗក្នុងស្រុកជាច្រើនរូបទៀត។
ដោយសារទទួលបានការគាំទ្រយ៉ាងសម្បើមជាប់ៗគ្នាក្នុងឆ្នាំ 2024 កន្លងទៅ ក្រុមហ៊ុន GANZBERG បានសម្រេចរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោក GANZBERGSuper Idol រដូវកាលទី 3 នេះឡើង។ ដោយប្រកាន់ខ្ជាប់នូវទស្សនវិស័យរបស់ខ្លួន ក្រុមហ៊ុន GANZBERG នៅតែបន្តរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រីដែលភាសាសកល ដោយបង្កើតពេលវេលាដែលមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្រទូទាំងប្រទេស។
ព្រឹត្តិការណ៍ប្រគំតន្ត្រីធំបំផុតប្រចាំឆ្នាំ 2025 នេះនឹងមានវត្តមានចូលរួមសម្ដែងដោយតារាក្នុងស្រុកល្បីៗជាច្រើនរួមមាន៖
ហើយទន្ទឹមនេះ ដើម្បីតបស្នងដល់ហ្វេនៗរបស់ខ្លួន ក្រុមហ៊ុន GANZBERG នឹងធ្វើការចែកសំបុត្រចូលទស្សនាប្រភេទ Premium A និង Premium B រហូតដល់ទៅ 500 សន្លឹក FREE នៅថ្ងៃអាទិត្យ ទី12 ខែមករា 2025 នៅទីតាំងប្រគំតន្ត្រីកោះពេជ្រ ផងដែរ!
លក្ខខណ្ឌងាយៗ៖ ដើម្បីទទួលបានសំបុត្រ FREE ហ្វេនៗគ្រាន់តែ Share ផុសនេះ និង Mention មិត្តភក្ដិ 3នាក់ ដោយដាក់ Hashtag #GANZBERG #SuperIdol2025Season3 #Concert #KPOP #German
កុំភ្លេចកត់ចំណាំ ហើយត្រៀមខ្លួន ត្រៀមបំពង់កស្រែកហ៊ោកញ្ជៀវនិងរាំសប្បាយតាម Idol ក្នុងរាត្រីដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ GANZBERG Super Idol រដូវកាលទី 3 នេះមិនគ្រាន់តែជាការប្រគំតន្ត្រីប៉ុណ្ណោះទេ វាថែមទាំងជាបទពិសោធន៍ដ៏អស្ចារ្យដែលអ្នកទាំងអស់គ្នាមិនចង់ខកខាន។
សម្រាប់ការធ្វើបច្ចុប្បន្នភាព និងព័ត៌មានលម្អិតបន្ថែម សូមរង់ចាំតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន GANZBERG។
សំបុត្រចូលរួមទស្សនានឹងមានលក់ចាប់ពីថ្ងៃទី 9 មករា – 18 មករា 2025! ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។