សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចបានក្លាយជាបុរសថ្ពាល់ផ្អែម
នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានក្លាយជាបុរសថ្ពាល់ផ្អែម តាមរយៈកម្មករ-កម្មការិនីរោងចក្រជាច្រើននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ចាប់ថើប។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រសួងសុខាភិបាលនឹងមិនចាប់ទោសអូសដំណើររឿងសម្តេចធ្វើខុសវិធានការសុខាភិបាល ពាក់ព័ន្ធការទប់ស្កាត់ការឆ្លងរីករាលដាកជំងឺកូវីដ-១៩នោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា នេះគឺជាជុំទី២ហើយ ដែលសម្តេចត្រូវធ្វើការ ជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ដែលជំនួបលើកទី២នេះ សម្តេចគ្រោងធ្វើតាំងពីយូរមកម៉្លេះ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ ទើបខកខានទៅវិញ៕