Khmer First Close

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ៖ មន្ត្រីទទួលបន្ទុកព័ត៌មានគ្រប់កម្រិត ត្រូវបង្កើនការប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីចូលរួមថែរក្សាសុខ សន្តិភាព និងស្ថិរភាពនយោបាយ!

ដោយ៖ សម្បត្តិ កិត្យា ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 226
ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ៖ មន្ត្រីទទួលបន្ទុកព័ត៌មានគ្រប់កម្រិត ត្រូវបង្កើនការប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីចូលរួមថែរក្សាសុខ សន្តិភាព និងស្ថិរភាពនយោបាយ! ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ៖ មន្ត្រីទទួលបន្ទុកព័ត៌មានគ្រប់កម្រិត ត្រូវបង្កើនការប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីចូលរួមថែរក្សាសុខ សន្តិភាព និងស្ថិរភាពនយោបាយ!

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ ( គ.ស.ព.ស.) បានជម្រុញមន្ត្រីទទួលបន្ទុកការងារព័ត៌មានព័ត៌មាននៃរដ្ឋបាលគ្រប់កម្រិតពីថ្នាក់ខេត្ត ដល់ឃុំសង្កាត់ ត្រូវចងក្រងបណ្តាញក្រុមការងារឱ្យបានរឹងមាំ និងប្រើប្រាស់បណ្តាញសង្គមឱ្យអស់លទ្ធភាព ដើម្បីគ្រប់គ្រងសាធារណមតិ ជាពិសេស ចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យបានស្ថិតស្ថេរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាល ស្តីពី « ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ » ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្ត ដោយមានការចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានអចិន្ត្រៃយ៍ គសពស ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត រដ្ឋលេខាធិការ ថ្នាក់ដឹកនាំជាអភិបាលរងទទួលបន្ទុកការងារព័ត៌មានមកពីខេត្តចំនួន៣ គឺព្រះសីហនុ កែប និងកោះកុង ក្រុមមន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពត និងសិក្ខាកាមដែលជាមន្ត្រីទទួលបន្ទុកការងារព័ត៌មានមកពីបណ្តាក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត៣០០នាក់។

ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត  បានធ្វើរបាយការណ៍ស្តីពីស្ថានភាពទូទៅនៃសក្តានុពលក្នុងខេត្ត ជាពិសេសវិស័យទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឯកឧត្តម បានឱ្យដឹងថា ដើម្បីពង្រឹងការងារឆ្លើយតបបានលឿនរហ័ស ខេត្តកំពត ក៏បានចាត់តាំងឱ្យមានលេខាធិការដ្ឋានប្រចាំការនៅរដ្ឋបាលខេត្តផងដែរ សំដៅក្តាប់បាននូវព័ត៌មានទាន់ហេតុការណ៍  និងការផ្សព្វផ្សាយបានទូលំទូលាយ ជ្រួតជ្រាបដល់ប្រជាជន។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានក្រើនរម្លឹកដល់មន្ត្រីព័ត៌មានក្នុងខេត្តគ្រប់កម្រិត ត្រូវប្រើប្រាស់នូវព័ត៌មានពិត ដើម្បីបន្សាបនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម និងចូលរួមធ្វើការឱ្យសកម្មដើម្បីការពារសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលនិងក្នុងខេត្ត ឱ្យបានគង់វង្ស ។

មានប្រសាសន៍ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានបញ្ជាក់ថា បច្ចុប្បន ្នមានការវិវឌ្ឍយ៉ាងលឿនរហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត AI និងក៏បានកើតឡើងយ៉ាងគំហ៊ុកនូវព័ត៌មានក្លែងក្លាយ ព័ត៌មានញុះញង់ បំពុលសង្គមយ៉ាងព្រោងព្រាត ។ ឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតសារៈសំខាន់ នៃការងារព័ត៌មាននិងសាធារណមតិ ថាបានជះឥទ្ធិពលដល់សង្គម នយោបាយ និងសេដ្ឋកិច្ច ការៀបចំវគ្គបណ្តុះបណ្តាល និងតាមរយៈវាគ្មិនដែលនឹងធ្វើបទបង្ហាញពាក់ព័ន្ធនឹងការងារព័ត៌មាននៅថ្ងៃនេះ សិក្ខាកាមនឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ រួមនឹងការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងការងារព័ត៌មាននិងសាធារណមតិនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសពាក់ព័ន្ធនឹងការស្រាវជ្រាវ ការវាយតម្លៃ និងឆ្លើយតបចំពោះព័ត៌មានអវិជ្ជមាន ព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យា AI បូករួមនឹងការចងក្រងបណ្តាញធ្វើការរួមគ្នាលើការងារព័ត៌មាននិងសាធារណមតិ ជាពិសេសគឺការសហការរវាងក្រុមការងារថ្នាក់ក្រោមជាតិ ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងន័យ « ផ្សាភ្ជាប់អ្នកនៅមូលដ្ឋាន និងអ្នកចុះមូលដ្ឋាន ) នឹងបង្កើនបាននូវកម្លាំងសរុប  មធ្យោបាយសរុប និងធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានថ្លែងនូវអំណរគុណចំពោះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដែលបានឧបត្តម្ភគាំទ្រសម្រាប់ការបើកវគ្គបណ្តុះបណ្តាលនេះ និងអរគុណដល់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណ:ខេត្តដែលបានសហការរៀបចំដំណើរការវគ្គបណ្តុះបណ្តាលពេញមួយថ្ងៃយ៉ាងជិតស្និទ្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា សង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា អ្វីដែលអ្នកទាំងអស់គ្នានឹងទទួលបានពីការចូលរួមវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ នឹងជួយពង្រឹងសមត្ថភាព ចំណេះ ជំនាញ សម្រាប់មន្ត្រីទទួលបន្ទុកការងារព៏ត៌មាននិងសាធារណមតិ  ការរៀបចំចងក្រងបណ្តាញ រចនាសម្ព័ន្ធក្រុមការងារជាប្រព័ន្ធតួអង្គតែមួយ ក៏ដូចជាលើកកម្ពស់ស្មារតី និងឆន្ទៈ សម្រាប់ការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវកាន់តែខ្ពស់ថែមទៀតនៅក្នុងការបន្តការងារគ្រប់គ្រងព័ត៌មាន និងសតិអារម្មណ៍របស់មហាជនដែលជាម្ចាស់ឆ្នោត ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា បានចាត់ទុកកម្លាំងសរុបនៃមន្ត្រីព័ត៌មានក្នុងការចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត បានលឿនរហ័ស និងការប្រើប្រាស់បច្ចេកវិទ្យាបានត្រឹមត្រូវ មានតម្លៃស្មើនឹងការបន្តថែរក្សាស្ថិរភាពនយោបាយ និងសង្គម និងសន្តិភាពដែលរកមកបានយ៉ាងលំបាក ចាប់ពីចុងឆ្នាំ១៩៩៨ ដោយស្ថាបនិកសន្តិភាពជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងទាំងអស់គ្នា នោះគឺសម្តេចតេជោ ហ៊ុន សែន៕

អត្ថបទទាក់ទង