Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1255
សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍ សម្ដេចតេជោ ហ៊ុន សែន៖ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍ

នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងតំបន់ សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) សរុបចំនួន ១៩.០០០នាក់ មកពីរោងចក្រ ម៉ាវ៉ល ហ្គាមិន (Marvel Garment), Rongwing Garment និង រោងចក្រ DNQIAN TEXTILE CAMBODIA នាព្រឹកថ្ងៃសុក្រទី២៦ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់កម្មករកម្មការិនីជាថ្មីម្តងទៀត ឱ្យរួបរួមគ្នាការពារសន្តិភាព និងស្ថិរភាព នយោបាយដែលជាគន្លឹះនៃការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ម្ចាស់សហគ្រាស រោងចក្រ ត្រូវប្រែក្លាយរោងចក្រសហគ្រាស ឱ្យក្លាយទៅជាសហគមន៍សុខសាន្តមួយសម្រាប់និយោជកនិងកម្មករនិយោជិត។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យភាគីម្ចាស់រោងចក្រសហគ្រាស គិតគូរពីសុខទុក្ខ និងសុខភាពរបស់កម្មករកម្មការិនី និងការបណ្តុះបណ្តាលបន្ថែមទៅដល់ពួកគេផងដែរ៕

អត្ថបទទាក់ទង