Khmer First Close

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចក្រោមម្លប់សុខសន្តិភាព

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 179
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចក្រោមម្លប់សុខសន្តិភាព សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានៅតែបន្តមានកំណើនសេដ្ឋកិច្ចក្រោមម្លប់សុខសន្តិភាព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទោះបីពិភពលោកប្រឈមនឹងសង្គ្រាម និងវិបត្តិនានា រួមទាំងបញ្ហាពាណិជ្ជកម្មពិភពលោក ដែលទើបកើតមាននៅពេលថ្មីៗនេះក៏ដោយ ក៏កម្ពុជា នៅតែបន្តមានកំណើនសេដ្ឋកិច្ចនៅក្រោមម្លប់សុខសន្តិភាពជាដដែល។

នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះប្រទេសកម្ពុជាយើងមានសេដ្ឋកិច្ចកើនតិចក្ដី ក៏នៅតែមានកំណើនទៅមុខជានិច្ចដែលនេះជាយុទ្ធសាស្ត្រជំហានគីង្គក់។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ទោះបីពិភពលោកមានបញ្ហាប្រឈមច្រើនក៏ដោយ កម្ពុជានៅតែខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទៅក្រៅប្រទេស ហើយសេដ្ឋកិច្ចរបស់កម្ពុជា ក៏ចាប់ផ្តើមមានកំណើនឡើងវិញជាបន្តបន្ទាប់ផងដែរ ក្រោយពីវិបត្តិសកលកូវីដ-១៩៕

អត្ថបទទាក់ទង