Khmer First Close

សម្តេចតេជោទម្លាយឱ្យដឹងថា ផែនការបង្ហោះដ្រូនចង់ធ្វើឃាតសម្តេចនៅតាខ្មៅត្រូវបរាជ័យ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 183
សម្តេចតេជោទម្លាយឱ្យដឹងថា ផែនការបង្ហោះដ្រូនចង់ធ្វើឃាតសម្តេចនៅតាខ្មៅត្រូវបរាជ័យ សម្តេចតេជោទម្លាយឱ្យដឹងថា ផែនការបង្ហោះដ្រូនចង់ធ្វើឃាតសម្តេចនៅតាខ្មៅត្រូវបរាជ័យ

នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែុកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើទៅក្រុមអ្នកដែលបានរៀបចំផែនការបង្ហោះដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅថា ពួកគេបានបរាជ័យហើយ។ 

សម្ដេចតេជោបានបន្តថា អ្នកឯងត្រូវដឹងថា គ្រាន់តែបាត់ខ្លួនមនុស្សម្នាក់ចេញពីតាកែវដើម្បីត្រៀមបង្ហោះដ្រូន ក៏ត្រូវបានសម្ដេចដឹងជាមុនដែរ ពោលគឺឱ្យតែពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសម្ដេចតែងតែទទួលបានព័ត៌មានមុនជានិច្ច ដូច្នេះសូមកុំគិតចង់ប្រហារជីវិតរបស់ខ្ញុំឱ្យសោះ។ 

សម្ដេចតេជោបានសង្កត់ធ្ងន់ថា នេះជាអំពើភេវរកម្ម ហេតុដូច្នេះសូមបរទេសទាំងឡាយប្រយ័ត្នប្រយែង ទៅលើការគាំទ្រទាំងឡាយ និងមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត ព្រោះថាបើពួកគេគាំទ្រពួកនេះ គឺមានន័យស្មើនឹងគាំទ្រអំពើភេវរកម្ម៕

អត្ថបទទាក់ទង