Khmer First Close

ប្រធានសមាគមយុវជកំណែទម្រងរដ្ឋ ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 178
ប្រធានសមាគមយុវជកំណែទម្រងរដ្ឋ ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមយុវជកំណែទម្រងរដ្ឋ ប្រកាស​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន

ក្រោយពីបានឃើញការបង្ហោះផ្សាយនូវសារសំឡេងដែលក្រុមជ្រុលនិយម បានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន និងគ្រួសារ តាមរយៈការវាយប្រហាតាមដ្រូន ចូលភូមិគ្រឹះរបស់ សម្តេច នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ រួចមក។

 តាមនាមសមាជិកសមាជិកាទាំងអស់នៃ សមាគមយុវជនកំណែទម្រង់រដ្ឋ សូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ការប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ គឺជាអំពើភេរវកម្ម និងជាឧក្រិដ្ឋកម្មដែលមិនអាចលើកលែងបានជាដាច់ខាត។ ផែនការរបស់ក្រុមជ្រុលនិយមនេះ មានចេតនារុញច្រានកម្ពុជាឱ្យវឹកវរ ធ្លាក់ចូលក្នុងភ្លើងសង្គ្រាមសាជាថ្មី។

 ជំនួសមុខឱ្យយុវជនជំនាន់ក្រោយ ដែលកំពុងទទួលផលពីសន្តិភាពដែលរកបានពីការធ្វើពលីកម្មយ៉ាងធំធេងឥតគណនាពីឥស្សរជនកំពូលៗរបស់ជាតិ ជាពិសេស សម្តេចតេជោ ហ៊ុន សែន សូមធ្វើការអំពាវនាវឱ្យកម្លាំងមានសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ និងដាក់ទោសទណ្ឌជាអតិបរិមាចំពោះក្រុមជ្រុលនិយមនិងអ្នករួមគំនិតក្នុងអំពើភេរកម្មនេះ។

អត្ថបទទាក់ទង