Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបន្ដដំណើរកម្ពុជាតទៅមុខ

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 276
ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបន្ដដំណើរកម្ពុជាតទៅមុខ ឯកឧត្តម សាយ សំអាល់ ជំរុញឱ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ដើម្បីថែរក្សាសុខសន្តិភាព និងបន្ដដំណើរកម្ពុជាតទៅមុខ

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ជំរុញប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ និងគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដំណើរកម្ពុជាបន្តទៅមុខទៀត។

ឯកឧត្តម សាយ សំអាល់ បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពប្រចាំខែរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជាក្រុមការងារគណបក្សចុះយក្រុង ស្រុក ឃុំ និងសមាជិ-សមាជិកា ជាច្រើននាក់ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមប្រធានក្រុមការងារបានជំរុញនិងលើកទឹកចិត្តសមាជិក-សមាជិកាបង្កើនកិច្ចខិតខំបន្ថែមក្នុងការកៀរគរចលនាគណបក្ស បន្ថែមទៀតឱ្យកាន់តែរឹងមាំ ចុះដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ដើម្បីដណ្តើមភាពឈ្នះដោយជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រោះថាគណបក្សប្រជាជនកម្ពុជាបានដើរតួនាទីស្នូលដឹកនាំកម្ពុជាពន្លត់ភ្លើងសង្រ្គាម នាំប្រទេសឱ្យមានសន្តិភាព ស្ថិរភាពនយោបាយ បន្តរក្សាការរីកចម្រើនម៉ាក្រូសេដ្ឋកិច្ច ឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនថ្មីៗថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះដល់ក្រុមការងារ និងសមាជិក-សមាជិកាបក្ស ក្នុងខេត្តព្រះសីហនុទាំងអស់ ចំពោះការខិតខំប្រឹងប្រែងនាពេលកន្លងមក បម្រើនិងអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជន ដែលបានដាក់ចេញក្នុងការបំពេញការងារក្នុងមូលដ្ឋានរបស់ខ្លួន និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង