Khmer First Close

មន្ទីរព័ត៌មានខេត្តកែប បញ្ជាក់ថា ករណីការប៉ះពាល់ពាក្យសម្ដីរវាងអ្នកលក់ការ៉េម គឺជាព័ត៌មានចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០២៤ មកម៉្លេះ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 176
មន្ទីរព័ត៌មានខេត្តកែប បញ្ជាក់ថា ករណីការប៉ះពាល់ពាក្យសម្ដីរវាងអ្នកលក់ការ៉េម គឺជាព័ត៌មានចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០២៤ មកម៉្លេះ មន្ទីរព័ត៌មានខេត្តកែប បញ្ជាក់ថា ករណីការប៉ះពាល់ពាក្យសម្ដីរវាងអ្នកលក់ការ៉េម គឺជាព័ត៌មានចាស់ដែលបានកើតឡើងតាំងពីឆ្នាំ២០២៤ មកម៉្លេះ

មន្ទីរព័ត៌មានខេត្តកែប នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ថ្មីៗនេះ មានការផ្សព្វផ្សាយវីដេអូខ្លីតាមបណ្ដាញសង្គមហ្វេសប៊ុក ករណីមានការប៉ះពាល់ពាក្យសម្ដីគ្នារវាងអ្នកលក់ការ៉េមនិងអ្នកលក់ការ៉េមដូចគ្នា ដែលព័ត៌មានខាងលើនេះ ត្រូវបានរដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប អះអាងថា គឺជារឿងចាស់ដែលបានកើតឡើងជាយូរណាស់មកហើយ គឺតាំងពីខែកក្កដា ឆ្នាំ២០២៤ មកម៉្លេះ។

បច្ចុប្បន្ននេះ អាជ្ញាធរស្រុកដំណាក់ចង្អើរ បានមានវិធានការដោយដាក់កម្លាំងសន្តិសុខយាមប្រចាំការ និងមានការគ្រប់គ្រងអ្នកលក់ដូរ ចុះអប់រំណែនាំ និងជូនដំណឹងជាសាធារណៈចំពោះអ្នកលក់ដូរនៅតំបន់ឆ្នេរអង្កោលទាំងអស់ គឺមិនអនុញ្ញាតឲ្យចាប់យកទីតាំងលើឆ្នេរធ្វើជាកម្មសិទ្ធិផ្ដាច់មុខ ឬដាក់តុ កៅអី ក្រាលកន្ទេលកាងទីលើឆ្នេរយកលុយពីភ្ញៀវឡើយ។

អាជ្ញាធរស្រុកដំណាក់ចង្អើរ ក៏បានបញ្ជាក់បន្ថែមទៀតថា បើសិនជួបករណីដូចបានរៀបរាប់ខាងលើ សូមបងប្អូនរាយការណ៍ភ្លាមមកកម្លាំងមានសមត្ថកិច្ចដែលប្រចាំការនៅឆ្នេរអង្កោលនោះស្រាប់។ ដូចនេះ សូមសាធារណៈជនទាំងអស់ កុំមានការយល់ច្រឡំ និងបញ្ឈប់ការចែករំលែកបន្តនូវវីដេអូចាស់នេះតទៅទៀត៕

អត្ថបទទាក់ទង