Khmer First Close

ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ពុំមានក្រុមហ៊ុនកូរ៉េខាងជើង កំពុងធ្វើអាជីវកម្មនៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មាន NK News ឡើយ

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ 197
ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ពុំមានក្រុមហ៊ុនកូរ៉េខាងជើង កំពុងធ្វើអាជីវកម្មនៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មាន NK News ឡើយ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ពុំមានក្រុមហ៊ុនកូរ៉េខាងជើង កំពុងធ្វើអាជីវកម្មនៅកម្ពុជាដូចការចុះផ្សាយរបស់សារព័ត៌មាន NK News ឡើយ

ថ្មីៗនេះមានការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន NK News អំពីករណីសង្ស័យថាមានក្រុមហ៊ុនរបស់ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) មួយកំពុងផ្សាយពាណិជ្ជកម្មដោយបើកចំហអំពីការគ្រប់គ្រងរបស់ខ្លួនលើភោជនីយដ្ឋានបណ្តាក់ទុនរួមគ្នានៅក្រៅប្រទេស ដោយមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលការចុះផ្សាយបែបនេះត្រូវបានក្រសួងពាណិជ្ជកម្មបដិសេធទាំងស្រុង។

នៅក្នុងសេចក្តីប្រកាសបដិសេធនោះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានបញ្ជាក់ថាពុំមានការចុះបញ្ជីពាណិជ្ជកម្មឲ្យក្រុមហ៊ុនដែលមានឈ្មោះ Tongnam Trading Company ឬក្រុមហ៊ុន Tongnam Transport JV Co.,Ltd នោះទេ។ បន្ថែមលើនេះក្រុមការងារក្រសួងពាណិជ្ជកម្ម ក៏បានចុះធ្វើការស្រាវជ្រាវនៅតាមផ្សារលក់ផលិតផលកូរ៉េក្នុងរាជធានីភ្នំពេញឃើញថា ពុំមានការធ្វើធុរកិច្ចពាក់ព័ន្ធជាមួយធុរជនកូរ៉េខាងជើងឡើយ។

ក្រសួងពាណិជ្ជកម្ម តែងតែអនុវត្តយ៉ាងម៉ត់ចត់តាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់កម្ពុជា ដោយបានលុបចេញពីបញ្ជីពាណិជ្ជកម្ម និងបិទគ្រប់អាជីវកម្មដែលពាក់ព័ន្ធធុរជនកូរ៉េខាងជើងចំនួន ១៦ក្រុមហ៊ុន-សហគ្រាសនៅក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២២ ហើយបានបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួង-ស្ថាប័នពាក់ព័ន្ធអនុវត្តនូវប្រភេទទណ្ឌកម្មផ្សេងៗដូចដែលមានចែងក្នុងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អត្ថបទទាក់ទង