Khmer First Close

ការ​ទន្ទឹង​រង់ចាំ​វត្តមាន Oppa TAEYANG ក្នុងការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond The Best នឹង​ក្លាយជាការពិតឆាប់ៗនេះ!

ដោយ៖ Yeung Sreypoch ​​ | ថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 1269
ការ​ទន្ទឹង​រង់ចាំ​វត្តមាន Oppa TAEYANG ក្នុងការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond The Best នឹង​ក្លាយជាការពិតឆាប់ៗនេះ! ការ​ទន្ទឹង​រង់ចាំ​វត្តមាន Oppa TAEYANG ក្នុងការប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL- Beyond The Best នឹង​ក្លាយជាការពិតឆាប់ៗនេះ!

ភ្នំពេញ ថ្ងៃទី១៣ កុម្ភៈ ២០២៥ កាន់​​តែកៀក​​​ថ្ងៃជួប Oppa TAEYANG មែនទែនហើយណាហ្វេនៗ​! ពេល​វេលា​កំពុងរាប់​ថយ​​​ក្រោយជាមួយ​អារម្មណ៍​រំភើប​ញាប់​ញ័រ ​បេះ​ដូងលោត​ក្ដុកក្ដាក់​រង់ចាំស្វាគមន៍​​វត្ត​មាន​របស់ Oppa TAEYANG សមាជិកក្រុម BigBang ដ៏ល្បីល្បាញ​​ក្នុង​មហាព្រឹត្តិការណ៍ប្រគំតន្ត្រី GANZBERG SUPER IDOL- Beyond The Best ​នៅកោះពេជ្រ ថ្ងៃទី29 ខែមីនា 2025 ដ៏ខ្លី​ខាង​មុខនេះ!

លើកនេះ ដឹងតែ​កក្រើកធរណី រញ្ជួយមេឃា អង្រួងបេះ​ដូងហ្វេនៗជាងពេលណាទាំងអស់​ ដោយ​សារ​​ក្រុមហ៊ុន GANZBERG​ លេងឈុតធំតែម្តង​ ហ៊ានជះលុយនាំយក Oppa TAEYANG ម្ចាស់​បទ “I need a girl” ដ៏ល្បីរន្ទឺ  មកជួប​​​​​ហ្វេនៗនៅភ្នំពេញ ដោយផ្ទាល់ ហើយ​ពេល​ជិតបានជួប Oppa អ៊ីចឹងអ្ហ៎ាះ គឺ​ថាបន់​ឱ្យខែ 3 ដើរលឿនៗ 🏃‍♂️ ព្រោះ​វាជាបទពិសោធ​ន៍ដ៏​រំភើប​ញាប់​ញ័រ​ដែលអាច​និយាយ​បាន​​ថា មួយជីវិតមានតែម្ដងសម្រាប់ពលរដ្ឋខ្មែរ ដែល​ជាអ្នកស្នេហាវិស័យ K-POP។

ហើយ​ហ្វេនៗដឹង​អត់​ថា វាអស្ចារ្យប៉ុនណា​​? គឺញាក់សាហាវពិតៗហ្ម៎ង ព្រោះសំបុត្រចូលរួមទស្សនា​គ្រប់​ប្រភេទ​ មិន​ថា VIP, SPECIAL, Premium និង Standard លក់​ដាច់ដូចព្យុះ ​អស់គ្មានសល់​ក្នុង​ពេល​មិនដល់​កន្លះ​​ម៉ោង​ផង ដែល​​​នេះជាកំណត់ត្រាមិនធ្លាប់​មានសម្រាប់​​មហាព្រឹត្តិការណ៍​ប្រគំតន្ត្រីលំដាប់ពិភពលោកដែលរៀបចំដោយ​ក្រុមហ៊ុន GANZBERG។

កុំឱ្យខកខានមហាព្រឹត្តិណ៍​ដ៏អស្ចារ្យ​នេះឱ្យសោះណ៎ា! ត្រៀមជួបជាមួយ Oppa TAEYANG ​នៅកោះពេជ្រ ថ្ងៃទី 29 មីនា 2025 ដ៏ខ្លីខាងមុខនេះ!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។ ​

Brought to you by GANZBERG

#GANZBERG #SuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOP