Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

គ.ជ.ប កម្ពុជាត្រូវបានបោះឆ្នោទគាំទ្រជាសមាជិកពេញសិទ្ធរបស់ RECEF នៅទីក្រុងប៉ារីស

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 152
គ.ជ.ប កម្ពុជាត្រូវបានបោះឆ្នោទគាំទ្រជាសមាជិកពេញសិទ្ធរបស់ RECEF នៅទីក្រុងប៉ារីស គ.ជ.ប កម្ពុជាត្រូវបានបោះឆ្នោទគាំទ្រជាសមាជិកពេញសិទ្ធរបស់ RECEF នៅទីក្រុងប៉ារីស

 

ក្នុងសិក្ខាសាលាអន្តរជាតិលើកទី១១ ស្ដីពី “បែបបទនៃការបោះឆ្នោត ដើម្បីសម្រួល ការចូលរួមរបស់ម្ចាស់ឆ្នោត និងការរក្សាទំនុកចិត្ត” និងមហាសន្និបាតលើកទី១០ របស់ RECEF ដែលមានន័យថា បណ្តាញពង្រឹងសមត្ថភាពរៀបចំការបោះឆ្នោតនៃប្រទេសនិយាយភាសាបារាំង គ.ជ.ប នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន RECEF បោះឆ្នោតគាំទ្រជាសមាជិកពេញសិទ្ធិជាឯកច្ឆន្ទ ដោយកុងសង់ស៊ីស។ 

បើតាម គ.ជ.ប សមាជិកចូលរួមទាំងអស់ដែលរួមមានប្រទេសជាសមាជិកចំនួន ២២ និងដៃគូ RECEF ចំនួន៣ គឺអង្គការអន្តរជាតិនៃប្រទេសនិយាយភាសាបារាំង OIF ដែលមានសមាជិកសរុប៨៨ ប្រទេស និងមានអ្នកនិយាយភាសាបារាំងក្នុងពិភពលោកចំនួន៣១០ លាននាក់ មជ្ឈមណ្ឌល អឺរ៉ុបគាំទ្រការបោះឆ្នោត (ECEA)។ ការបោះឆ្នោតនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។

លោក ឌឹម សុវណ្ណ សមាជិក គ.ជ.ប ប្រធានក្រុមប្រតិកម្មព័ត៌មាន និងជាតំណាង គ.ជ.ប បានចូលរួមជាសាក្សីក្នុងព្រឹត្តិការណ៍នោះ។ តំណាងគ.ជ.ប បានបង្ហាញសន្លឹកឆ្នោតឆ្នាំ២០១៨ និងរូបភាពដំរីដឹកសម្ភារបោះឆ្នោត នៅក្នុង

ព្រឹត្តិការណ៍នោះ។ ទន្ទឹមនឹងនេះ RECEF នឹងអញ្ជើញចូលរួមសង្កេតមើលការ បោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ នៅកម្ពុជាផងដែរ។

នៅថ្ងៃត្រលប់មកវិញ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ៦:៣០ នាទីល្ងាច លោក ឌឹម សុវណ្ណារុំ នឹងផ្តល់ព័ត៌មានពិស្តារជុំវិញលទ្ធផលនៃការចូលរួមរបស់ គ.ជ.ប នៅក្នុងសិក្ខាសាលានៅប្រទេសបារាំងនោះផងដែរ៕

អត្ថបទទាក់ទង