Khmer First Close

តើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហមកំណត់ពីការផ្តន្ទាទោសអ្វីខ្លះ?

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 183
តើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហមកំណត់ពីការផ្តន្ទាទោសអ្វីខ្លះ? តើច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរបបខ្មែរក្រហមកំណត់ពីការផ្តន្ទាទោសអ្វីខ្លះ?

ច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមាន៧មាត្រា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយព្រះរាជក្រមលេខ នស/រកម/០៣២៥/០០១ ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥។ តើច្បាប់នេះ បានកំណត់ពីការផ្តន្ទាទោសអ្វីខ្លះ?

ច្បាប់នេះ កំណត់អំពីការផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្ម ឬលើកតម្កើងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ និងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តី សម្រេចស្ថាពរ ឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដើម្បីកាត់ សេចក្តីឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលសរសេរកាត់ថា «អ.វ.ត.ក» ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះនិងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះវិល ត្រឡប់មកវិញនៅកម្ពុជា។

ចំពោះបទមិនទទួលស្គាល់ជាសាធារណៈនូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀលទៅ ៥០លានរៀល។ នៅក្នុងច្បាប់នេះ ក៏មានចែងអំពីទោសបន្ថែមដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ដូចជា ការដកសិទ្ធិខ្លះជាពលរដ្ឋ ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណាដែលបទល្មើសនោះ បានប្រព្រឹត្តនៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន និងការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសតាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ផងដែរ។

មួយវិញទៀត នីតិបុគ្គលអាចត្រូវបានប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែល មានចែងក្នុងក្រមព្រហ្មទណ្ឌ ចំពោះបទល្មើសដែលមានចែង ដែលត្រូវពិន័យជាប្រាក់ពី៥០លាន រៀល ទៅដល់៥០០លានរៀល ព្រមទាំងទោសបន្ថែមមួយឬច្រើនដែលមានចែងក្នុងមាត្រា១៦៨ (ទោសបន្ថែមអនុវត្តចំពោះនីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទទាក់ទង