Khmer First Close
  • Khmer first ដើម្បីបម្រើឧត្តមប្រយោជន៍ខ្មែរ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា

ដោយ៖ ទេព មយូរ៉ា ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានជាតិ 1228
សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាលចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា

នៅក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារទី៣០ ខែឧសភា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត៕

អត្ថបទទាក់ទង