Khmer First Close

រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យសាធារណការនិងដឹកជញ្ជូន

ដោយ៖ សម្បត្តិ កិត្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 156
រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យសាធារណការនិងដឹកជញ្ជូន រាជរដ្ឋាភិបាល សម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យសាធារណការនិងដឹកជញ្ជូន

ក្រុមការងាររបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានកំពុងមមាញឹកការងារការដ្ឋានកសាងកំណាត់ផ្លូវជាតិសំខាន់ៗ ចំនួន ៣ខ្សែ រួមមាន ៖
1- កំណាត់ផ្លូវជាតិលេខ ៧៨ មានប្រវែង ៥៦,១២គីឡូម៉ែត្រ, ទទឹង ៖ ១១ម៉ែត្រ, ចំណុចចាប់ផ្ដើម៖ គ.ម ៦៥+០៨០ (ព្រំប្រទល់ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី) ភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី ចំណុចបញ្ចប់៖ គ.ម ១២១+២០០ (វត្តភ្នំស្វាយ) សង្កាត់បឹងកន្សែង ក្រុងបានលុង, ប្រភេទផ្លូវ ៖ កម្រាលកៅស៊ូ DBST។

2- ផ្លូវខេត្តលេខ១៤៣ មានចំណុចចាប់ផ្តើមពីផ្លូវក្រុងលេខ១០៣ ក្នុងសង្កាត់ស្វាយក្រវ៉ាន់ ដល់ ឃុំស្គុះ (ភ្នំជាល) ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ខ្សែផ្លូវនេះ មានប្រវែងសរុប ៧ ៩០០ម៉ែត្រ (ចាប់ពីគ.ម ០១+៥០០ ដល់ គ.ម ០៩+៤០០)។ ការសាងសង់លើកកម្ពស់ផ្លូវ និងដាក់លូកាត់ទទឹងផ្លូវបន្ថែម ដោយសារទឹកជំនន់លិចជារៀងរាល់ឆ្នាំ។ ខ្សែផ្លូវដ៏សំខាន់នេះ ជួយសម្រួលដល់ការធ្វើដំណើរប្រជាពលរដ្ឋ ជាពិសេសជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់។

3- ផ្លូវខេត្តលេខ1KS1(PR-1KS1) បានអនុវត្តន៍ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ស្ថិតក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ប្រវែង ៤២៥០ម៉ែត្រ ប្រភេទកៅស៊ូ DBST ដោយសាងសង់លើកកម្ពស់តួផ្លូវ។

សូមជម្រាបជូនថា សមិទ្ធផលផ្លូវទាំងនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕